ចាប់រថយន្តគ្មានពន្ធដែលជ្រកក្រោម ផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេសបានចំនួន២៧គ្រឿង ដែលក្នុងនោះចង្កូតឆ្វេង២២គ្រឿងនិងចង្កូត ស្តាំ ៥គ្រឿង
ចាប់រថយន្តគ្មានពន្ធដែលជ្រកក្រោម ផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេសបានចំនួន២៧គ្រឿង ដែលក្នុងនោះចង្កូតឆ្វេង២២គ្រឿងនិងចង្កូត ស្តាំ ៥គ្រឿង
ភ្នំពេញ៖ រថយន្តដែលត្រូវចាប់បានទាំងនោះរួមមាន៖ម៉ាក TOYOTA PRIUS, LEXUS RX33-RX 400H ,Mercedes Benz, TOYOTA CAMRY HYBRID,Chevolet-Colorado, NISSAN-March និងMazda-2។ រថយន្តតទាំងនេះ ផលិតនៅឆ្នាំ២០០៤ ,២០០៥, ២០០៦, ២០០៧ ,២០០៨, ២០១០, ២០១១ ,២០១២និង ២០១៩ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងបន្តបង្ក្រាបរថយន្តអត់ពន្ធ ជាក់ស្តែងនៅក្នុងសប្តាហ៍ទី២ខែកុម្ភៈនេះ ចាប់ពីថ្ងៃទី១៣-១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់រថយន្តគ្មានពន្ធដែលជ្រកក្រោម ផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេសបានចំនួន២៧គ្រឿង ដែលក្នុងនោះចង្កូតឆ្វេង២២គ្រឿងនិងចង្កូត ស្តាំ ៥គ្រឿង។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងពីការប្តេជ្ញាចិត្ត ធ្វើការបង្ក្រាបរថយន្តអត់ពន្ធតាមដងផ្លូវ ដូចភ្លៀងរលឹមធ្វើយ៉ាងលុបបំបាត់ ឲ្យអស់រថយន្តទាំងនោះ និងដើម្បីជំរុញឲ្យមានការប្រកួតប្រជែងស្មើភាព ក្នុងវិស័យនាំចូលរថយន្ត៕