ជនប្រុសស្រីចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន
ជនប្រុសស្រីចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តបាត់ដំបង៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ជនប្រុសស្រីចំនួន ០៥នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង បង្ហាញមុខជាសាធារណៈ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
របាយការណ៍របស់នគរបាលក្រុងបាត់ដំបង បានឱ្យដឹងថា លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ ចុះប្រត្តិបត្តិការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង និងចំណុចភូមិចំការសំរោង១ សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង០៥នាក់នេះ ១-គឹម ម៉េងលី ហៅយ៉ុង ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិចំការសំរោ ង២សង្កាត់ចំការសំរោងក្រុងបាត់ ដំបងខេត្តបាត់ដំបង។ ២-ឈ្មោះសាស់ គីញៅ ភេទស្រី អា យុ១៨ឆ្នាំ រស់នៅ ភូមិចំការសំរោង ២សង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង ។ ៣-ម៉ង់ ចាន់ឌឿន ភេទ ស្រី អាយុ១ ៨ ឆ្នាំ រស់នៅ ឃុំ អូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
៤-ឈ្មោះ រស់ កក្ដដាហៅដាភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅភូមិស្ដៅ ឃុំ ស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៥-ឈ្មោ មិន ណាន់ហៅ កុយភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិចំការសំរោង២សង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
– ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ក្រហមចំនួន២៥គ្រាប់ននិង១ចំហៀងទម្ងន់៣.៣២ក្រាម( ទាំងសំបក )។
– ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១
– ថ្នាំគ្រាប់ចូលទឹកចំនួន១ថង់
– ដបទឹកដែលបានចាក់ថ្នាំញៀនចូលចំនួន១ដប។
– ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)
– សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀននឹងសម្ភារៈសម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។
ជនសង័្សយ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញត្រៀមបញ្ជូនខ្លួនទៅតុលាការដេីម្បីចាត់ការតាមច្បាប់៕