ក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិត ជិះមកកាប់កម្ទេចម៉ូតូមួយគ្រឿង ក្បែរអធិការដ្ឋាននគរបាលស្រុកស្អាង
ក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិត ជិះមកកាប់កម្ទេចម៉ូតូមួយគ្រឿង ក្បែរអធិការដ្ឋាននគរបាលស្រុកស្អាង
កណ្ដាល៖ ប្រជាពលរដ្ឋ និងសិស្សនៃវិទ្យាល័យ ហ៊ុន សែន ស្អាង បានសម្ដែងនូវការព្រួយបារម្ភចំពោះសុខសុវត្ថិភាពរបស់ខ្លួនណាស់ ខណៈពួកគាត់សង្កេតឃើញមានក្មេងទំនើងតែងតែបង្កភាពអនាធិបតេយ្យ និងអសន្តិសុខនៅមូលដ្ឋានរបស់គាត់ផ្ទាល់ជាហូរហែ ហើយក៏បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ច ជួយវែកមុខជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ផង ។
នៅរសៀលថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ ក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិត បានជិះមកកាប់កម្ទេចម៉ូតូមួយគ្រឿង នៅមុខសាលាស្អាង ហើយជិះគេចខ្លួនបាត់ មិនរំខានដល់សមត្ថកិច្ចស្រុកស្អាងឡើយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសិស្សសាលា នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ស្អាង ក្បែរនឹងអធិការដ្ឋាននគរបាលស្រុកស្អាងតែម្ដង ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ៕