Banner KNP Detail Top

ឃាតករ យកប្រពន្ធគេហើយ ចាក់សម្លាប់ប្តីគេទៀត បង្កការភ្ញាក់ផ្អើល

ឃាតករ យកប្រពន្ធគេហើយ ចាក់សម្លាប់ប្តីគេទៀត បង្កការភ្ញាក់ផ្អើល

 

ប្រទេសថៃ ៖ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ ចាន់ មេសា បានធ្វើការបង្ហោះនូវឃ្លីបវីដេអូមួយដែលមិត្តភ័ក្តិរបស់ខ្លួនត្រូវបានគេចាក់ដោយកូនកាំបិត ក្រោយមកឃាតករ ក៏បានដេីរចេញ ចំណែកឯជនរងគ្រោះមុនពេលបាត់បាង់ជីវិត បានព្យាយាមខំស្រែកឲ្យគេហៅឡានពេទ្យមកជួយខ្លួនផង។
ប្រភពពីបុរសម្នាក់បានឲ្យដឹងថា ករណីនេះបានកេីតឡេីងនៅប្រទេសថៃ ដោយឃាតករគឺជាសាហាយរបស់ប្រពន្ធជនរងគ្រោះ ក្រោយពេលប្រពន្ធបានណាត់ប្តីឲ្យមកជួបបុរសជាសាហាយ ក៏បានឈានដល់ការប្រេីប្រាស់អំពេីហិង្សា ដោយបុរសជាសាហាយបានចាក់បុរសជាប្តីរួចហេីយបានកាន់កាំបិតដេីរចេញ បន្សល់ទុកជនរងគ្រោះតែម្នាក់ឯង ខំប្រឹងស្រែកហៅឲ្យគេជួយហៅឡានពេទ្យ តែបែរជាអ្នកនៅក្នុងហេតុការណ៏ទាំងអស់បានដេីរចេញតាមបុរសជាឃាតករ ទៅវិញ ធ្វើឲ្យមហាជនយ៉ាងច្រើននៅលេីបណ្ដាញសង្គមហ្វេសប៊ុកក្រោយទស្សនាទិដ្ឋភាពវីដេអូរួចបានមានការខឹងសម្បារនិងអាណិតអាសូ.រជាខ្លាំងចំពោះជនរងគ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង