ស្ថានភាពជំងឺរបស់តារាកំប្លែកនាយក្តឹប បានឈានដល់ដំណាក់កាលចុងក្រោយហើយ
ស្ថានភាពជំងឺរបស់តារាកំប្លែកនាយក្តឹប បានឈានដល់ដំណាក់កាលចុងក្រោយហើយ
ស្ថានភាពជំងឺរបស់តារាកំប្លែកនាយក្តឹប បានឈានដល់ដំណាក់កាលចុងក្រោយហើយ
ភ្នំពេញ ៖ ដំណឹងពីស្ថានភាពជំងឺរបស់តារាកំប្លែងរូបនេះ ត្រូវបានកូនស្រីរបស់លោកផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីផ្តល់ដំណឹងដល់មហាជន ជាពិសេសអ្នកសិល្បះដូចគ្នា។ ជាមួយនឹងរូបភាពនាយ ក្តឹប ក្នុងស្ថានភាពដង្ហើមចុងក្រោយ កូនស្រីតារាកំប្លែងរូបនេះបានភ្ជាប់ជាមួយនឹងសំណេរថា ពេលនេះឪពុករបស់នាងខ្ងុំគឺលោកឪពុក ឃុន ចាន់ក្តឹប តារាកំប្លែងជើងចាស់កំពុងតែឈឺធ្ងន់រង់ចាំតែថ្ងៃនិងពេលវេលាទេ។
ជាការកត់សម្គាល់តារាកំប្លែង នាយ ក្តឹប បានពើបប្រទះនូវជំងឺជាច្រើនមុខដូចជា ទឹកក្នុងសួត បេះដូង លើសជាតិស្ក និងស្ពតសសៃឈាម រហូតធ្វើអោយលោកស្លាប់មួយចំហៀងខ្លួន។ ប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារស្ថានភាពកាន់តែដុនដាបនាយ ក្តឹប បានត្រឹមសម្រាកព្យាបាលជំងឺតែនៅលើកន្ទេល ដោយមិនអាចធ្វើអ្វីបានឡើយ។ កន្លងមក អំឡុងសម្រាកព្យាបាលជំងឺគេសង្កេតឃើញមានសប្បុរសជន និងសមាគមសិល្បះបានចូលរួមជួយឧបត្ថម្ភរូបលោកជាបន្តបន្ទាប់ផងដែរ។
នាយ ក្តឹប ត្រូវបានចាត់ទុកជាតារាកំប្លែងជើងចាស់មួយរូបផងដែរ ដោយលោកតែងតែផ្តល់សំណើចសើចក្អាកក្អាយសម្រាប់ទស្សនិកជនទស្សនា។ តារាកំប្លែងរូបនេះក៏ជាសមាជិកនៅក្នុងក្រុម នាយ ក្រឹម ដែលតែងតែបង្ហាញវត្តមានសម្តែងនៅលើឆាកតន្ត្រីស្រុកស្រែង និងសំណើចចុងសប្តាហ៍នៅស្ថានីយ៍ទូរទស្សន៍បាយ័ន ៕