Banner KNP Detail Top

ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប

ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប

ខេត្តកែប ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ និងកំណត់ឱសានវាទនៃការផលិតការ ជួញដូរ រក្សាទុក និងលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការតំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាននៃគណៈអភិបាលខេត្តកែប។
ពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់ និងកំណត់ឱសានវាទ និងមានការដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ពេលនេះ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកែប បានរាយការណ៍ថា ការបង្ក្រាបបទល្មើសក្នុងឆ្នាំ២០២២កន្លងមកមាន ២៥ករណី ក្នុងនោះ មានលបកន្ទុយកណ្តុរ១១ករណី ការនេសាទរួមផ្សំមានទុយោមុជខ្យល់៩ករណី ដកបានអាំងម៉ូទ័រ ៣ករណី រឹបអូសឧបករណ៍ខុសច្បាប់១ករណី និងបង្ក្រាបការដឹកជញ្ជូនផលនេសាទគ្មានច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង