Banner KNP Detail Top

បុរសម្នាក់ សង្ស័យមានវិបត្តិ និយាយទូរស័ព្ទចប់ដុតសម្លាប់ខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ

បុរសម្នាក់ សង្ស័យមានវិបត្តិ និយាយទូរស័ព្ទចប់ដុតសម្លាប់ខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ

បុរសម្នាក់ សង្ស័យមានវិបត្តិ និយាយទូរស័ព្ទចប់ដុតសម្លាប់ខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចច្រកចូលទីក្រុងកោះនិរោ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខភ្នំពេញ 1AV-0413 មកឈប់អង្គុយក្រោមដើមឈើសង្ស័យមានវិបត្តិនិយាយទូរស័ព្ទចប់ដុតសម្លាប់ខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចជួយហៅរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្រ្គោះ។
ជនរងគ្រោះមានឈ្មោះ តាន់ សម ភេទប្រុស អាយុ៦៧ឆ្នាំ ស្នាក់នៅផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសាក្សី បានឃើញបុរសជនរងគ្រោះមានបំណងធ្វើអត្តឃាតសម្លាប់ខ្លួនឯងមិនដឹងមានវិបត្តិអ្វីទេ។ ដោយបានឃើញបុរសម្នាក់អង្គុយលើម៉ូតូ នៅក្រោមដើមខ្នុលឃើញទូរស័ព្ទ ហើយដាក់ទូរស័ព្ទចុះជនរងគ្រោះឃើញមានទឹកមុខក្រៀមក្រំ ហើយគាត់បានជិះម៉ូតូទៅមុខហួសបាត់ក្រោយម៉ោងប្រហែលខ្ទង់ជាង ១ម៉ោង ស្រាប់តែលឺសូរថាមានម៉ូតូឆេះហើយក៏ជិះម៉ូតូត្រលប់ មកមើលម្ដងទៀត ក៏ឃើញបុរសដែលអង្គុយក្រោមដើមខ្នុលកំពុងតែឆាបឆេះស្រែកឱ្យគេឯងជួយរួចក៏មានសន្តិសុខតេហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យព្យាបាល។
សមត្ថកិច្ចបញ្ជាក់ថា នៅកន្លែងកើតហេតុបន្សល់ម៉ូតូដែលឆេះខ្លោចមើលមិនដឹងថាម៉ាកអ្វី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១សន្លឹក ហើយបានរុំព័ន្ធកន្លែងកើតហេតុរងចាំផ្នែកការិយាល័យបច្ចេកទេសកោសល្យវិច្ច័យ របស់ស្នងការដ្ឋានរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុបញ្ជាក់ថាករណីអត្តឃាត ឬក៏ករណីផ្សេងទៀតតែបឋមករណីអត្តឃាតសម្លាប់ខ្លួនឯង។
ជនរងគ្រោះកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យព្រះកុសមៈ តែមិនទាន់មានក្រុមគ្រួសារមកសួរសុខទុក្ខនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង