Banner KNP Detail Top

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតប

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតប កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែករកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធបានហើយ

ខេត្តកណ្តាល៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មាន GNTime Hot News ដែលបានចុះផ្សាយ មានខ្លឹមសារថា ខ្លាំងមែន! ក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិត បានជិះមកកាប់កម្ទេចម៉ូតូមួយគ្រឿង នៅមុខសាលាស្អាង ក្បែរអធិការដ្ឋាននគរបាលស្រុកស្អាងតែម្តង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល ៖ ករណីនេះ ធ្វើឱ្យខូចខាតដោយចេតនា កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចមុខវិទ្យាល័យស្អាង ស្ថិតនៅភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ រ៉ាត់ គីមឆែ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ រីឯជនសង្ស័យចំនួន ០២នាក់ (រត់គេចខ្លួន)
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានហើយ។
ចំណែកវត្ថុតាងចាប់យករួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសុង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AP-3036 (ជាម៉ូតូរបស់ជនរងគ្រោះ)
យោងតាមសភាពរឿងហេតុ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានឈប់ម៉ូតូនៅមុខវិទ្យាល័យស្អាង ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះពេលកាប់ម៉ូតូរួចហេីយក៏បានជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងកើតហេតុ។
កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែករកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធ និងកសាងសំណុំរឿងតាមនីតិវិធី។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប៕

អត្ថបទដែលជាប់ទាក់ទង