Banner KNP Detail Top

តារាកំប្លែងជើងចាស់ នាយក្តឹប ទទួលមរណភាពហើយ

តារាកំប្លែងជើងចាស់ នាយក្តឹប ទទួលមរណភាពហើយ

(ភ្នំពេញ)៖ តារាកំប្លែងជេីងចាស់ល្បីឈ្មោះ នាយក្តឹប បានទទួលមរណភាពហេីយនៅយប់នេះ ដោយរោគាពាធ។
បេីតាមលោកឧកញ៉ា ហេង ឡុង ប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះសារពីដំណឹងមរណភាពរបស់តារាកំប្លែង នាយក្តិប យ៉ាងដូច្នេះថា «ខ្ញុំបាទ និងសិល្បករ-សិល្បការិនី សូមចូលរួមរំលែកមរណទុក្ខចំពោះគ្រួសារនាយក្តឹប ដែលបានចែកឋាននៅវេលាម៉ោង ៩៖៤៥នាទីយប់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣, សពតម្កល់នៅផ្ទះរបស់គាត់»។
លោកបានបន្ថែមថា «សូមបងប្អូនចូលបុណ្យតាមរយៈទូរសព្ទកូនរបស់គាត់ផ្ទាល់លេខ 011212217»។
គួរជម្រាបថាកន្លងមក នាយ ក្ដឹប មានជំងឺលើសឈាមធ្ងន់ធ្ងរ រហូតបណ្ដាលឱ្យធ្លាក់ខ្លួនស្គមស្គាំង ហើយស្លាប់មួយចំហៀងខ្លួនតែម្ដង។ លោកត្រូវបានដេកសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេលយូរថ្ងៃ និងចំណាយថវិកាព្យាបាលអស់ច្រើន។ ពេលមិនទាន់ទទួលមរណភាព សភាពរបស់នាយ ក្ដឹប រៀងរើបសាច់ឈាមឡើងវិញបន្តិចហើយ ប៉ុន្តែមិនអាចក្រោកដើរ ឬពិសារអាហារដោយខ្លួនឯងបានឡើយ គឺមានប្រពន្ធជាអ្នកមើលថែទាំ៕

អត្ថបទដែលជាប់ទាក់ទង