ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យហក់ត្របាក់ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់គ្មានសល់រួមទាំង
ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យហក់ត្របាក់ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់គ្មានសល់រួមទាំងរថយន្ត១គ្រឿង
ខេត្តក្រចេះ៖ នៅថ្ងៃអាទិត្យ ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យហក់ត្របាក់ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់គ្មានសល់រួមទាំងរថយន្ត១គ្រឿងផងដែរ ស្ថិតនៅចំណុចក្រោយបន្ទាយយោធាខេត្ដ ក្នុងភូមិអូរប្ញស្សី៣ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្ដក្រចេះ។
មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ម្ចាស់ផ្ទះឈ្មោះ ជាន សុធី ភេទប្រុស អាយុ ៣៧ ឆ្នាំ និង ប្រពន្ធ ឈ្មោះ វ៉ា ហ៉ាវ អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ អូរប្ញស្សី៣ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្ដ ក្រចេះទ្រព្យសម្បត្តិខូចខាតរួមមាន ៖
-ផ្ទះធ្វើអំពើឈើប្រក់គ្បឿង ទំហំ៦ គុណ ១២ម៉ែត្រ(ផ្ទះទាម)ខូចខាតទាំង ស្រុង
-រថយន្ដមួយគ្រឿង ម៉ាកកាម៉ារីឆ្លាម (ខូចខាតផ្នែកខាងមុខ៥០%)
-គិតជាទឹកប្រាក់សរុបប្រហែលចំនួន ៣០,០០០ដុល្លារ
ករណីខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៤ គ្រឿង(រថយន្តរបស់ស្នងការដ្ឋានចំនួន ២គ្រឿង,រថយន្តអធិការដ្ឋាននគរបាលក្រុងក្រចេះចំនួន១គ្រឿង រថយន្ដចិត្របុរី ១គ្រឿង) ប្រើប្រាស់ទឹកសរុប ៤រថយន្ដ ។
ករណីខាងលើសម្ថតកិច្ចបាន ឲ្យក្រុមការងារជួយសង្គ្រោះនិងពន្លត់ រលត់អស់ទាំងស្រុង នៅវេលាម៉ោង១១ និង០៩ នាទី នៅថ្ងៃទី ខែ ឆ្នាំដដែល។
ករណីអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ រួមទាំងទ្រព្យសម្បត្តិផងនោះយើងសង្កេតឃើញថា ក្នុងមួយរយៈពេលដែល ខណៈអាកាសធាតុក្តៅខ្លាំងបង្កជាអគ្គិភ័យឆាបឆេះ សឹងតែគ្រប់ភាព។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់ ដូចជាភ្លើងសង្គ្រាន ភ្លើងធូបអ៊ុចថ្ងៃសិល៍ ឬថ្ងៃសែនជាដើម។ល។ ជាពិសេសភ្លើងអគ្គិសនីដែលបង្កឡើងដោយខ្សែភ្លើង។ ត្រូវប្រយ័ត្នខ្ពស់ នូវខ្សែចាស់ ឬតូចវាអាចងាយនិងដាច់ដោច សង្ស័យត្រូវប្តូរចេញ ជៀសវាងទុស្សេ បង្កជាភ្លើងធ្វើឲ្យឆេះផ្ទះ និងរថយន្តជាដើម។ ធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ ដែលយើងខំរកនិងសន្សំយ៉ាងយូ តែបាត់បង់អស់ភ្លាមតែមួយពព្រិចភ្នែក ពិតជាសោកស្តាយណាស់ ដូចពាក្យចាស់លោកពោលថា: ស៊ូស្លាប់បា ឲ្យនៅរស់មេ លិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ៕