Banner KNP Detail Top

ប្តីប្រពន្ធ និងកូនតូចម្នាក់ បានចាកចេញពីផ្ទះ ដោយទុកកូនច្បងម្នាក់អាយុ១១ឆ្នាំ ឲ្យនៅចាំផ្ទះ វិលត្រឡប់មកវិញ ស្រាប់តែ

ប្តីប្រពន្ធ និងកូនតូចម្នាក់ បានចាកចេញពីផ្ទះ ដោយទុកកូនច្បងម្នាក់អាយុ១១ឆ្នាំ ឲ្យនៅចាំផ្ទះ វិលត្រឡប់មកវិញ ស្រាប់តែឃើញផ្ទះត្រូវអគ្គិភ័យឆាបឆេះ ហ្មត់ទៅហើយ

ខេត្តឧត្តរមានជ័យ ៖ កាលពីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ លំនៅដ្ឋានមួយកន្លែង ដែលមានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ៦ម៉ែត្រដំបូលប្រក់ស័ង្គសី ជញ្ជាំងក្តារ ក្រាលចាក់បេតុង ជាប្រភេទផ្ទះតៀមនោះ ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅខ្ទេចគ្មានសល់ ដោយសារតែទុស្សេខ្សែភ្លើងសូឡា ស្ថិតនៅក្នុងភូមិអូរអង្រេ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ម្ចាស់លំនៅដ្ឋានរងគ្រោះខាងលើមានឈ្មោះ សេង រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះ ធុន សារាំ អាយុ៣២ឆ្នាំ និងមានកូនប្រុសចំនួន២នាក់ ហើយទាំង២នាក់ប្តីប្រពន្ធមានមុខរបរជាកសិករ រស់នៅក្នុងភូមិ-ឃុំខាងលើ។
មុនពេលកើតហេតុ ខ្លួនទាំង២នាក់ប្តីប្រពន្ធ និងកូនតូចម្នាក់ បានចាកចេញពីផ្ទះដោយទុកកូនច្បងម្នាក់អាយុ១១ឆ្នាំឲ្យនៅចាំផ្ទះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ដោយខ្លួនទៅស៊ីឈ្នួលបេះផ្លែស្វាយឲ្យគេគ្រាន់បានកម្រៃចិញ្ចឹមជីវិតក្នុងគ្រួសារ។ ខណៈពេលនេះខ្លួនទាំង២នាក់ប្តីប្រពន្ធវិលត្រឡប់មកវិញ ស្រាប់តែឃើញផ្ទះត្រូវអគ្គិភ័យឆាបឆេះហ្មត់ទៅហើយ ហើយមានអគ្គិភ័យនោះ កូនប្រុសច្បងម្នាក់ដែលកំពុងតែដេកដឹងខ្លួនទាន់ ក៏បានរត់គេចខ្លួនផុតពីគ្រោះថ្នាក់ស្លា.ប់បាត់បង់ជីវិតទៅ។
ម្ចាស់លំនៅដ្ឋាននេះ ក៏បានបញ្ជាក់នៃការខូចខាតទ្រព្យសម្បត្តិរួមមាន ៖ គោយន្តកន្ទ្រៃមួយគ្រឿង, ម៉ាស៊ីកាត់ស្មៅមួយគ្រឿង, ម៉ាស៊ីនកាត់ឈើចំនួន២គ្រឿង, ស្រូវមួយការ៉ុង, អង្ករមួយការ៉ុង, លុយ១លានរៀល លើសពីនោះនៅមានទ្រព្យសម្បត្តិប្រើប្រាស់ និងសម្លៀកបំពាក់ទៀតដែលបានបាត់បង់អស់។
គ្រោះថ្នាក់ដោយអគ្គិភ័យនេះ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានឲ្យដឹងតាមរយៈលេខទូរស័ព្ទថា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុកអន្លង់វែង បានចុះសាកសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះ និងបាននាំយកអំណោយមួយចំនួនយកទៅឧបត្ថម្ភដូចជា អង្ករ៤ការ៉ុង, មី២កេស, ត្រីខ២យួរ, ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ រួមជាមួយនឹងថវិការ១លានរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង