Banner KNP Detail Top

ឃាត់ខ្លួនេជនសង្ស័យ ម្នាក់ ពាក់ព័ន្ធបទល្មើស

ឃាត់ខ្លួនេជនសង្ស័យ ម្នាក់ ពាក់ព័ន្ធបទល្មើស ឆក់ទូរស័ព្ទ

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៧ និង០០នាទី ត្រង់ចំណុចខាងកើតច្រកចូលមន្ទីរពេទ្យហ្លួងម៉ែ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ គឿន ភារិន ហៅ ទីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ ង៉ែត សារ៉ន ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចំរៀង ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះឈ្មោះ ង៉ែត សារ៉ន ភេទស្រី អាយុ៣៣ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកស្កូបពីពណ៌ស ពាក់ផ្លាកលេខកណ្តាល1T-5552 ម្នាក់ឯង ចេញពីបន្ទប់ជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅច្រៀងនៅភោជនីយដ្ឋាន ផាកកាហ្វេ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះជិះម៉ូតូម៉ាកខាងលើតាមផ្លូវបេតុងព្រៃស ពីកើតទៅលិច ដល់ចំណុចខាងកើតច្រកចូលមន្ទីរពេទ្យហ្លួងម៉ែ ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ គឿន ភារិន ហៅ ទីន ភេទប្រុស អាយុ២០ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក គុបជ្រុង (អេកូណូ) ពណ៌ក្រហម ពាក់ផ្លាកលេខ គ.4049 ភព1 បានជិះមកអែបខាងស្តាំដៃជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក OPPO F5 ពណ៌ក្រហម ដែលជនរងគ្រោះទុកនៅឃ្លុបម៉ូតូខាងមុខបានសម្រេច ។ ហើយជនសង្ស័យបានបើកម៉ូតូគេចខ្លួនទៅទិសខាងលិច បត់ចូលតាមផ្លូវបេតុង មន្ទីរពេទ្យហ្លួងម៉ែ ហើយជនរងគ្រោះក៏បានស្រែកថាចោរៗ និងជិះម៉ូតូដេញតាមពីក្រោយ រួចក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដែលជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានជួយអន្តរាគមន៍ដេញតាមជនសង្ស័យ ហើយជនសង្ស័យជិះម៉ូតូបានចំងាយប្រវែង៣០០ម៉ែត្រ ក៏ផ្តួលម៉ូតូចោលរត់គេចខ្លួន ចូលក្នុងវាលស្រែ រួចកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមនិងវត្ថុតាង ១/ម៉ូតូម៉ាក គុបជ្រុង (អេកូណូ) (របស់ជនសង្ស័យ), ២/ទូរស័ព្ទដៃម៉ាក OPPO ពណ៌ស ចំនួន០១គ្រឿង (របស់ជនសង្ស័យ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ចំណែកទូរស័ព្ទដៃម៉ាកខាងលើរបស់ជនរងគ្រោះ ជនសង្ស័យបានបោះចោលក្នុងទឹកស្រែបាត់ ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកខាងលើរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ គឿន ភារិន ហៅ ទីន ដើម្បីឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយដោយមានការសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង