Banner KNP Detail Top

បង្ក្រាបរថយន្តដឹកឈើ១គ្រឿង និងដកហូតវត្ថុតាងមួយចំនួន  នៅកំពង់ធំ

បង្ក្រាបរថយន្តដឹកឈើ១គ្រឿង និងដកហូតវត្ថុតាងមួយចំនួន  នៅកំពង់ធំ

ខេត្តកំពង់ធំ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ក្រាបរថយន្តម៉ាកសាំយ៉ុង ១គ្រឿង ដែលលួចដឹកជញ្ជូនឈើខុសច្បាប់ចេញពីទឹកដីខេត្តព្រះវិហារ ឆ្ពោះមកកាន់ខេត្តកំពង់ធំ និងដកហូតបានឈើមួយចំនួន។  មានរថយន្តសាំយ៉ុង ១គ្រឿងដឹកឈើពេញប្រៀប ចេញពីភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបបានថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទី នៅចំណុចភូមិថ្នល់បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ទុក និងបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើផ្នែកស្ទោង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។រថយន្តនោះពាក់ស្លាកលេខភ្នំពេញ 2j-0290 បើកបរដោយបុរសម្នាក់ឈ្មោះ ម៉ៅ និងស្ត្រីម្នាក់ទៀតមិនស្គាល់ឈ្មោះ។

ជាទូទៅបទល្មើសដឹកជញ្ជូនឈើនៅតាមដងផ្លូវក្នុងខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦២ ហាក់មានសកម្មភាពផុលផុស ដោយឈ្មួញបានធ្វើការដឹកទាំងថ្ងៃ ទាំងយប់ ដឹកដោយចំហរខ្លះ និងដឹកមានការបិទបាំងខ្លះ។ កត្តាដែលឈ្មួញអាចដឹកជញ្ជូនឈើដោយរលូនបែបនេះ គេសង្ស័យមានការត្រូវរ៉ូវជាមួយសមត្ថកិច្ចតាមដងផ្លូវអស់ហើយ ជាពិសេសនៅតាមដងផ្លូវជាតិលេខ៦២ មានស្នាក់ការត្រួតពិនិត្យជាហូរហែជាច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង