Banner KNP Detail Top

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវវិនិយោគិន និងធុរជនទាំងក្នុង និងក្រៅស្រុក បន្

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវវិនិយោគិន និងធុរជនទាំងក្នុង និងក្រៅស្រុក បន្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ

ខេត្តតាកែវ៖ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវបែបនេះ ក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ក្រោយពីរីករាយ ដែលបានឃើញក្រុមហ៊ុនម៉េកូ អ៊ីនថេលីជេន សម្រេចវិនិយោគនៅកម្ពុជា និងសាទរចំពោះការដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ ដែលនេះគឺជាតឹកតាងមិនអាចប្រកែកបាននៃដំណើរទៅមុខប្រកបដោយក្តីសង្ឃឹមនៃការអភិវឌ្ឍ ក៏ដូចជាគុណតម្លៃនៃកត្តាសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជាក្រោមការដឹកនាំ និងចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា។
ឯកឧត្តមបណ្ឌិតបានថ្លែងថា «ខ្ញុំនៅចាំបានថានៅក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០ សម្ភារៈប្រើប្រាស់ស្ទើរតែទាំងអស់ រួមទាំងគ្រឿងឧបភោគបរិភោគមួយភាគធំ ដូចជាភេសជ្ជៈ គឺជាផលិតផលនាំចូលពីបរទេស ដោយសារយើងមិនមានលទ្ធភាពផលិតនៅក្នុងប្រទេសទេនៅពេលនោះ»។
ឯកឧត្តមបន្តថា «បច្ចុប្បន្ននេះកម្ពុជាយើងបានអភិវឌ្ឍសមត្ថភាពក្នុងការផលិតនិងតម្លើងនូវផលិតផលជាច្រើននៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជាគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលិស គ្រឿងសង្ហារឹម គ្រឿងឧបករណ៍សម្ភារៈអគ្គិសនី កង់ ម៉ូតូ រថយន្ត។ល។ នេះជាមោទនភាពពិតៗរបស់កម្ពុជាដែលអភិវឌ្ឍក្រោមម្លប់នៃសុខសន្តិភាព»៕

អត្ថបទដែលជាប់ទាក់ទង