Banner KNP Detail Top

ឃាត់ជនសង្ស័យម្នាក់ ជំនាញដើរ (លួចរថយន្តម៉ាកសាំយ៉ុង) ត្រង់ចំណុចមុខផ្ទះលាងម៉ូតូ ផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិ លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ឃាត់ជនសង្ស័យម្នាក់ ជំនាញដើរ (លួចរថយន្តម៉ាកសាំយ៉ុង) ត្រង់ចំណុចមុខផ្ទះលាងម៉ូតូ ផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិ លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ភ្នំពេញៈ នៅថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៣ ជនសង្ស័យម្នាក់ ជំនាញដើរ (លួចរថយន្តម៉ាកសាំយ៉ុង) ត្រូវ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ត្រង់ចំណុចមុខផ្ទះលាងម៉ូតូ ផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិ លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
_ ជនរងគ្រោះឈ្មោះលាង សុខា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ កន្លែងកើតហេតុ មុខរបរលក់ដូរ។
_ ជនសង្ស័យ ឈ្មោះ មឿន ចំរើន ភេទប្រុស អាយុ! ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិង មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ឃាត់ខ្លួន។
សំភារៈដកហូត
_ រថយន្ត០១គ្រឿង ម៉ាកសាំយ៉ុងពណ៌ ស ពាក់ស្លាកលេខភ្នំពេញ ២BN៩៧៩៤ (ជារបស់ជនរងគ្រោះ) ប្រគល់ជូនជនរងគ្រោះវិញ។


មុនពេលកើតហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះមកលេងផ្ទះ ឪពុក ម្តាយ ដោយមិនដកសោរចេញពីរថយន្ត កំពុងតែអង្គុយលេងស្រាប់តែជនសង្ស័យមកធ្វើសកម្មភាពលួចយករថយន្តតែម្តង ហើយបានស្រែកផ្អើលឆោឡោដេញតាម ដោយមានការអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍និងអ្នកជិតខាង ក៏ឃាត់ខ្លួនបានភ្លាមៗ។
ចំពោះមុខកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង