Banner KNP Detail Top

ម្ចាស់ឃេីញទាន់ ក៏ស្រែកផ្អើលអ្នកភូមិ ដេញចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់គេចបាត់ ករណីលួចទូរស័ព្ទ

ម្ចាស់ឃេីញទាន់ ក៏ស្រែកផ្អើលអ្នកភូមិ ដេញចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់គេចបាត់ ករណីលួចទូរស័ព្ទ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្លូវបេតុង ក្រុមទី៦ ផ្សារអូរដឹម ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យចាប់ខ្លួនបានម្នាក់ ឈ្មោះ វណ្ណា ដាវីត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ។ ចំណែកជនសង្ស័យម្នាក់រត់គេចខ្លួន ឈ្មោះ ពៅ ហៅពៀច ភេទប្រុស អាយុអាយុ២៧ឆ្នាំ មុខរបរមុនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ។ រីឯជនរងគ្រោះក្នុងករណីខាងលើ ឈ្មោះ ចោប កុសល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
មុនកើតហេតុ ខណៈដែលកំពុងអង្គុយលាង កែវ ផ្លែឈើ ភ្លេចខ្លួន ស្រាប់តែជនសង្ស័យម្នាក់ចូលទៅក្នុងតូប លួចយកទូរស័ព្ទដៃម៉ាកសាំសុង ដាក់លើតុក្រោយខ្នង លុះជនសង្ស័យរត់ចេញ ក្រឡេកឃើញទាន់ ស្រែកផ្អើលអ្នកភូមិជួយដេញចាប់បានម្នាក់ តែធ្លាក់ទូរស័ព្ទបែកខ្ទេច ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ។
ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតពិតជាជិះម៉ូតូ ទៅចំណុចខាងលើ ឃើញម្ចាស់អង្គុយភ្លេចខ្លួន ចូលលួចទូរស័ព្ទនៅក្រោយខ្នងពិតមែន ។
ជនសង្ស័យម្នាក់ បន្ទាប់ពីពលរដ្ឋបានបាន ប្រគល់ឲ្យសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង