Banner KNP Detail Top

ការដាក់កំហិតឲ្យរុះរើម៉ាស៊ីនក្រឡុកស៊ីម៉ង់ត៍ ក្នុងសង្កាត់ស្ពានមានជ័យ កំពុងក្លាយជា

ការដាក់កំហិតឲ្យរុះរើម៉ាស៊ីនក្រឡុកស៊ីម៉ង់ត៍ ក្នុងសង្កាត់ស្ពានមានជ័យ កំពុងក្លាយជារឿងផ្លុំប៉ីឲ្យក្របីស្ដាប់


មណ្ឌលគិរី ៖ ជិតមួយឆ្នាំហើយដែលអាជ្ញាធរខេត្ត មណ្ឌលគិរី រួមទាំងស្ថាប័នអយ្យការ នៃខេត្តនេះផង បានចេញលិខិតជាលាយលក្ខអក្សរ ក៏ដូចជាសារព្រមានជាសាធារណៈឲ្យការដ្ឋានផលិតស៊ីម៉ង់ត៍លាយស្រេចដែល គេដឹងថា ជាកម្មសិទ្ធិរបស់ហាងលក់គ្រឿង សំណង់យីហោ “ឆៃលី ” ផ្អាកសកម្មភាពដោយតម្រូវឲ្យប្ដូរទីតាំងចេញពីភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យ ទៅកាន់ទីតាំងផ្សេង ។ ប៉ុន្តែរហូតមកដល់ ពេលនេះហាក់ដូចជាគ្មានអ្វីប្រែប្រួលសូម្បីបន្តិចឡើយ ផ្ទុយទៅវិញការដ្ឋានក្រឡុកស៊ីម៉ង់ត៍នេះបែរជាបង្កើនសកម្មភាពយ៉ាងគគុកគគាក់ដែលជាការចំអកដ៍អាក្រក់បំផុតដល់វិធានការដែលមិនបានការរបស់អាជ្ញាធរ ។

ករណីនេះ គេកត់សម្គាល់ឃើញខាងអាជ្ញាធរសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ហើយក្រោយ មកក៏បានចេញលិខិតដាក់កំហិតឱ្យម្ចាស់ទីតាំងផ្អាកសកម្មភាព និងតម្រូវឲ្យរុះរើទៅកាន់ទីតាំងផ្សេងដោយមិនឲ្យលើសពី២សប្តាហ៍ឡើយ ។ ផ្ដើមចេញពីនេះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី តែងតែលើកយកមករិះគន់ជាបន្តបន្ទាប់តាមវេទិកាសាធារណៈ អំពីករណីចាក់ដីលុបអូរ និងការដែលលោកមិនចង់ឃើញការរដ្ឋានក្រឡុកស៊ីម៉ង់ត៍ប្រកបដោយសំឡេងក្ឌូងក្ឌាំងមានទីតាំងនៅក្នុងក្រុងជាដើម ។
ប៉ុន្តែបើទោះជាដូច្នេះក្ដី រហូតគិតត្រឹមព្រឹកថ្ងៃទី២១ កុម្ភៈ ២០២៣នេះ មានរយៈពេលជិតមួយឆ្នាំទៅហើយ ដែលពលរដ្ឋកត់សម្គាល់ឃើញថា ការដ្ឋានក្រឡុកស៊ីម៉ង់ត៍នៅតែបន្តសកម្មភាពបំពានលើបម្រាបរបស់អាជ្ញាធរនិងសេចក្តីសម្រេចរបស់តុលាការដដែល ៕

អត្ថបទដែលជាប់ទាក់ទង