ឃាត់ខ្លួនជនសង្ស័យ ចំនួន បីនាក់ ករណីជួញដូរ និងផ្ដល់ទីតាំង ឲ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត
ឃាត់ខ្លួនជនសង្ស័យ ចំនួន បីនាក់ ករណីជួញដូរ និងផ្ដល់ទីតាំង ឲ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ យប់ បានឃាត់ខ្លួនជនសង្ស័យ ចំនួន បីនាក់ ករណីជួញដូរ និងផ្ដល់ទីតាំង ឲ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ) ស្ថិតត្រង់ចំណុចផ្លូវបេតុង មុខផ្ទះគ្មានលេខ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរសជាជនសង្ស័យចំនួន បីនាក់នេះ មានៈ ១-ឈ្មោះ រុន ប៉ាលី អាយុ ២៩ ឆ្នាំ, ២-ឈ្មោះ ចាន់ថា ណារិន អាយុ ៣៨ ឆ្នាំ ទាំងពីរនាក់ ជាជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ និងមានទីលំនៅ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ៣-ឈ្មោះ ភុំ សាន អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាង ដកហូត រួមមាន ក្រាមពណ៌សថ្លាចំនួន ៦កញ្ចប់ (២កញ្ចប់ធំ និង ៤កញ្ចប់ថង់តូច), ដាវកែច្នៃ ២ ដើម, សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ជនសង្ស័យទាំង បីនាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ នៅអធិការដ្ឋាននគបាលខណ្ឌដង្កោ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕