Banner KNP Detail Top

សាហាវនែន! ប្តីដុតកម្ទេចផ្ទះឆេះហ្មត់ ហើយក៏បានរត់គេចខ្លួនចូលព្រៃបាត់ ព្រមទាំង

សាហាវនែន! ប្តីដុតកម្ទេចផ្ទះឆេះហ្មត់ ហើយក៏បានរត់គេចខ្លួនចូលព្រៃបាត់ ព្រមទាំងនាំកូនប្រុស២នាក់ ទៅជាមួយ

ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសម្នាក់ដែលជាមនុស្សប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពដុតកម្ទេចផ្ទះខ្លួនឯង បណ្តាលឱ្យឆេះហ្មត់ ខណៈពេលប្រពន្ធមិននៅផ្ទះ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅដាក់ពន្ធនាគារតែម្តង ។
បុរសរូបនេះ ឈ្មោះ សុខ ឡាន ហៅ ដេត អាយុ៣៣ឆ្នាំ រស់នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នៅពេលដុតផ្ទះឆេះហ្មត់ហើយ ជនបង្កក៏បានរត់គេចខ្លួនចូលព្រៃបាត់ ព្រមទាំងនាំកូនប្រុស២នាក់ទៅជាមួយផងដែរ។ តែទោះជាយ៉ាងណាក្តី ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ប៉ិក គិមហ៊ាក់ អធិការនគរបាលស្រុកភ្នំស្រុក បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលណាំតៅ ចុះដល់កន្លែងកើតហេតុពិនិត្យ និងស្រាវជ្រាវស្វែងរកមុខជនបង្ក រហូតដល់ម៉ោង១១យប់ថ្ងៃដដែល ទើបឃាត់ខ្លួនជនសង្ស័យ និងនាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
សេចក្តីរាយការណ៍ឲ្យដឹងថា ផ្ទះដែលឆេះនេះ គឺ២ខ្នង ធ្វើអំពីឈើ ដែលមានទទឹង៧ម៉ែត្រ បណ្តោយ៩ម៉ែត្រ ប្រក់សង្គ័សី ជញ្ជាំងក្តារ និងសម្ភារៈនៅក្នុងផ្ទះឆេះខូចខាតទាំងស្រុង ដោយសារតែអំណាចព្រះអគ្គីលាយឡំខ្យល់ផងនោះ មិនទាន់បានប៉ុន្មានម៉ោងផង ផ្ទះមួយខ្នងនេះក៏បានក្លាយជាផេះផង់ សូម្បីតែរថយន្តពន្លត់អគ្គិភ័យក៏ទៅសង្គ្រោះមិនទាន់ដែរ ព្រោះតែផ្លូវតូចចង្អៀតធ្វើឱ្យរថយន្តចូលទៅមិនដល់ ហើយផ្ទះដែលត្រូវឆេះ គឺនៅឆ្ងាយដាច់ស្រយាលពីអ្នកស្រុងភូមិទៀត ៕

អត្ថបទដែលជាប់ទាក់ទង