Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី បង្កើតគណនី Facebook និង Telegram ក្លែងក្លាយ ជំរិតទារប្រាក់…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី បង្កើតគណនី Facebook និង Telegram ក្លែងក្លាយ ជំរិតទារប្រាក់…


ខេត្តតាកែវ ៖ ដោយបានការដឹកនាំយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ត្រីសេង មហា មេ បញ្ជាការកងរាជអាវុធ ហត្ថ ខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯក ឧត្តម ឯក ឆេង ហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តតាកែវ កាលពីថ្ងៃទី ២០ ខែកុម្ភ: ឆ្នាំ ២០២៣ កម្លាំងនៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត ដឹកនាំដោយលោកវរៈសេនីឯក ង៉ែត ចាន់ធីបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះ កង វីរ:យុទ្ធ ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជាប់ ពាក់ព័ន្ធករណីគំរាមជំរិតទារប្រាក់តាមទូរស័ព្ទ និង គំរាម កំហែងហែកកេរ្តិ៍ ដោយប្រើប្រាស់គណនី Facebook និង Telegram ក្លែងក្លាយ ជំរិតទារប្រាក់ ពីពលរដ្ឋជាថ្នូរមិនចុះផ្សាយព័ត៌មាន ។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង