រថយន្ដ ២ គ្រឿង បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យ
រថយន្ដ ២ គ្រឿង បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ
ក្រុងប៉ោយប៉ែត ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង១១ នឹង១០ ករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំ២គ្រឿង បុកគ្នាយ៉ាងពេញ ទំហឹង បណ្តាលអោយ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នៅជិតបន្ទាយ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិ ផ្សារ កណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (ព័ត៌មានបឋម) ៕