Banner KNP Detail Top

អណ្តាតភ្លើងនៅតែបន្តឆាបឆេះ វត្ថុតាងដែលជំនាញថ្នាក់ជាតិបង្ក្រាបបទល្មើសព្រៃឈើ កាលពីកន្លងមក ខណៈ

អណ្តាតភ្លើងនៅតែបន្តឆាបឆេះ វត្ថុតាងដែលជំនាញថ្នាក់ជាតិបង្ក្រាបបទល្មើសព្រៃឈើ កាលពីកន្លងមក ខណៈរថយន្តពន្លត់អគ្គិភ័យ ពុំអាចចូលដល់ទីតាំងកើតហេតុ

អណ្តាតភ្លើងនៅតែបន្តឆាបឆេះ វត្ថុតាងដែលជំនាញថ្នាក់ជាតិបង្ក្រាបបទល្មើសព្រៃឈើ កាលពីកន្លងមក ខណៈ

ខេត្តមណ្ឌលគិរី ៖ នៅរសៀល ថ្ងៃទី២១ កុម្ភៈ ២០២៣ អណ្តាតភ្លើងនៅតែបន្តឆាបឆេះវត្ថុតាងដែលជំនាញថ្នាក់ជាតិបង្ក្រាបបទល្មើសព្រៃឈើកាលពីកន្លងមក ខណៈរថយន្តពន្លត់អគ្គិភ័យពុំអាចចូលដល់ទីតាំងកើតហេតុ នេះបើយោងតាមសមត្ថកិច្ចស្រុកកោះញែក ខេត្តមណ្ឌលគិរី ដឹងរសៀលថ្ងៃទី២១ កុម្ភៈ ។ វត្ថុតាងក្នុងបទល្មើសព្រៃឈើមួយចំនួនធំ ត្រូវបានភ្លើងឆេះតាំងពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្រុមហ៊ុនប៉ាស៊ីហ្វិក ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ករណីភ្លើងឆេះព្រៃរាលដាលឆេះកន្លែងទុកវត្ថុតាងដែលគណៈកម្មាធិការថ្នាក់ជាតិបង្ក្រាបកាលពីពេលកន្លងទៅ ត្រូវបានលោកអធិការស្រុកកោះញែក យ៉ម ហ៊ុនអេង ឱ្យដឹងថា មូលហេតុរថយន្តពុំបានចេញទៅពន្លត់បានឡើយ ដោយសារតែចម្ងាយផ្លូវឆ្ងាយរហូតដល់ចម្ងាយប្រហែល២១០ គីឡូម៉ែត្រ ហើយស្ថិតក្នុងព្រៃ ឯស្ថានភាពផ្លូវលំចូលកន្លែងឆេះមានស្ថានភាពលំបាកខ្លាំង ទើបមិនអាចចូលពន្លត់ភ្លើងបាន។
លោកបានបញ្ជាក់ទៀតថា រហូតដល់ម៉ោង ១៤ និង៣៤នាទីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភ្លើងនៅតែឆេះនៅឡើយ សមត្ថកិច្ចនៅមិនទាន់ចូលចុះដល់ទីតាំងភ្លើងឆេះនោះទេ។ តែឃើញពីចម្ងាយនូវឃើញគ្រឿងចក្រ និងម៉ាស៊ីនអារឈើ ប្រមាណជា១១គ្រឿងបានឆេះអស់ទៅហើយ និងមានមួយចំនួនធំទៀត កំពុងស្ថិតនៅក្នុងអណ្តាតភ្លើង៕

អត្ថបទដែលជាប់ទាក់ទង