សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធ ចំពោះការស្នើសុំនៅក្រៅឃុំរបស់លោកថាច់ សេដ្ឋា អនុប្រធានគណ បក្សភ្លើងទៀន
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធ ចំពោះការស្នើសុំនៅក្រៅឃុំរបស់លោកថាច់ សេដ្ឋា អនុប្រធានគណ បក្សភ្លើងទៀន
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធ ចំពោះការស្នើសុំនៅក្រៅឃុំរបស់លោកថាច់ សេដ្ឋា អនុប្រធានគណ បក្សភ្លើងទៀន
ភ្នំពេញៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធ ចំពោះការស្នើសុំនៅក្រៅឃុំរបស់លោកថាច់ សេដ្ឋា អនុប្រធានគណ បក្សភ្លើងទៀន។ការបដិសេធនេះបានធ្វើឡើងនៅក្នុងសវនាការ ជំនុំជម្រះ ។
លោក ថាច់ សេដ្ឋា ត្រូវបានកងកម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយអនុវត្តទៅតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលេខ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ការឃាត់ខ្លួននេះ បន្ទាប់ពីតំណាងអយ្យការបានទទួលពាក្យបណ្តឹង ពីក្រុមហ៊ុន រិន ឆាយ ផនសប ដែលបានប្តឹងលោក ថាច់ សេដ្ឋា ពាក់ព័ន្ធការចេញសែកគ្មានសាច់ប្រាក់ជាង ៣ម៉ឺនដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តំណាងអយ្យការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បាន ប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ០៥សន្លឹក) ។
បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធព្រម ទាំងពិនិត្យ លើភស្តុតាងនានាតាមនីតិវិធីរួចមក អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី កំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ចូនរឿង ឲ្យស៊ើបសួរលេខ ២០២៣ អយញ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។
ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខាន មិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួនពីរលើក របស់ ចៅក្រមស៊ើបសួរដែលមានលេខ ៦៤ “ម” ព្រ.ទ ចុះ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួនលេខ ១៩ “ឈ១”ព្រ.ទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយពុំមានមូលហេតុ ។ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិ វិធី ក្រោយពីបានស្តាប់ចម្លើយនិង ពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេច ឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤១២ “ឈ១” ដ.ឃ.ដ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។
យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនបានឲ្យដឹងថា លោកថាច់ សេដ្ឋា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាម មាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ សង។ យល់ឃើញថា ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា មិនព្រមចូល ខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៦៤ “ម” ព្រ.ទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចូលខ្លួលលេខ ១៩ “ឈ១” ព្រទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ គប្បីតុលាការចេញដីកា បង្គាប់ឱ្យនាំ ខ្លួនជនត្រូវចោទមកសាកសួរចំពោះមុខចៅក្រមស៊ើបសួរទៅតាមនីតិវិធី។ ដើម្បីធានាដល់កិច្ចស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេច នាំខ្លួន ឈ្មោះ ថាច់ សេដ្ឋា កចំពោះមុខចៅក្រមស៊ើបសួរបំភ្លឺការពិត។ ហេតុដូច្នេះសម្រេចឱ្យនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា មកសាលាដំបូង រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ បង្គាប់មកនគរបាលយុត្តិធម៌ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមក ប្រគល់ជូនសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕