Banner KNP Detail Top

មនុស្សប្រុសស្រីចំនួន ៤នាក់ ឃាត់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ០៣ករណីផ្សេងគ្នា

មនុស្សប្រុសស្រីចំនួន ៤នាក់ ឃាត់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ០៣ករណីផ្សេងគ្នា

ខេត្តកំពត៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃអង្គារទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មនុស្សប្រុសស្រីចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការនគរបាលខេត្តកំពត ឃាត់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ០៣ករណីផ្សេងគ្នា។
ប្រភពព័ត៌មានដដែលបន្តថា ករណីទី១, កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ក្រាប បទល្មើសជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនចំនួន០២ករណីផ្សេងគ្នា ក្នុងនោះ០១ករណីនៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និង១ករណីទៀតនៅភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ។
សរុបជនសង្ស័យទាំង០២ករណីរួមមានចំនួន០៣នាក់ ៖ ១-ឈ្មោះ ឡាយ ប្រុញ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។ ២-ឈ្មោះ សាអាត គន្ធា ភេទស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។ ៣-ឈ្មោះ លឹម ស្រីនាត ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិ អន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។
វត្ថុតាងដកហូតរួមមាន ៖ -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់, -ទូរស័ព្ទដៃ០៣គ្រឿង, – ម៉ូតូ០៣គ្រឿង, – ជញ្ជីងអេឡិចត្រូនិក១ ។
លុះនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន០១ករណីទៀត ស្ថិតភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មួង សុខា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃក្រលាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
វត្ថុតាងដកហូតរួមមាន ៖ -ម្សៅក្រាមព៌ណសថ្លាសង្ស័យជាសាធាតុញៀន០១កញ្ចប់ -ទូរស័ព្ទដៃ ០១គ្រឿង ។
កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៤នាក់ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង