Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ពន្ធ័ករណី អំពើ

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ពន្ធ័ករណី អំពើលួច គ្រឿងអលង្ការ មានតម្លៃសរុបជាង ៤៦៥០ដុល្លា

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ពន្ធ័ករណី អំពើ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី21-02-2023 កំលាំងផ្នែកយុត្តិធម៍នៃអធិការនគរបាលខណ្ឌដូនពេញ បានសហការប៉ុស្ត៍រដ្ឋបាលចតុមុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួ០១នាក់ ពាក់ពន្ធ័ករណី អំពើលួច(គ្រឿងអលង្ការដែលមានតម្លៃសរុបជាង ៤៦៥០ដុល្លា)ស្ថិតនៅចំណុច មុខផ្សារផេនសល់មាត់ទន្លេ ផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សឿម ធារី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ជាប ធី ភេទប្រុស អាយុ29ឆ្នាំ មុរខរបដឹកឥវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវព្រះមុន្នវង្ស ភូមិ២ សង្កាតស្រះចក ។
វត្ថុតាងដកហូតរួមមាន ៖
-លោហ:ធាតុពណ៍ទង់ដែក មានតម្លៃ៤៦៥០ដុល្លារ ចំនួន០១ឈុត
– ទូរសព្ទ័ដៃម៉ាកXaoml ពណ៍ខ្មៅ ចំនួន០១គ្រឿង
– នាឡិកាដៃម៉ាក MICHAEL KORS ពណ៍មាស ចំនួន០១គ្រឿង ចំពោះជនសង្ស័យនេះ ធ្លាក់បានសកម្មភាពប្រព្រឹត្តលួច វត្ថុមានតម្លៃ ជាច្រេីនលេីក សរុបទឹកប្រាក់ជាង1ម៉ឺនដុល្លារ។
ជនសង្ស័យកំពុងបន្តនិតីវិធី តាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង