Banner KNP Detail Top

ដុតកម្ទេចចោលអាហារខូចគុណភាព សាច់ ជ្រូ ក សាច់ត្រី ជើងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ និងអាហារផ្សេងៗ

ដុតកម្ទេចចោលអាហារខូចគុណភាព សាច់ ជ្រូ ក សាច់ត្រី ជើងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ និងអាហារផ្សេងៗ

ភ្នំពេញ: ការដុតកម្ទេចចោលអាហារខូចគុណភាពនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទី លានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការសហការរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទសាខា ក.ប.ប រាជធានីភ្នំពេញ និង មន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ ។
មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) រាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធផ្សេង ទៀតរួមគ្នាដុតកម្ទេចចោលម្ហូបអាហារខូចគុណភាពទម្ងន់ជាង៨តោន ។
គូសបញ្ជាក់ថា ម្ហូបអាហារខូចគុណភាព ដែលបានយកមកដុតកម្ទេចចោលនាពេលនេះរួមមាន ៖ សាច់ ជ្រូ ក សាច់ត្រី ជើងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ និងអាហារផ្សេងៗទៀត ។ ម្ហូបអាហារទាំងនេះ បានខូចគុណ ភាព ដែលឈ្មួញខិលខូចបានយកមកបន្លំដាក់លក់ក្នុងទីផ្សារ ខ្លះមានសារធាតុ ប៉ះពាល់ដល់សុខភាព ការទុកដាក់មិនត្រឹមត្រូវតាមបច្ចេកទេ ស និងហួសកាលបរិច្ឆេទ ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង