ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៨ ខែកុម្ភៈ, អាចមានភ្លៀងធ្លាក់តិចតួច ជាមួយការចុះអាកាសធាតុត្រជាក់
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៨ ខែកុម្ភៈ, អាចមានភ្លៀងធ្លាក់តិចតួច ជាមួយការចុះអាកាសធាតុត្រជាក់
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមាមានពី ២០-២២ °C
* សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C
* អាចមានភ្លៀងធ្លាក់តិចតួច។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣°C នៅវេលាព្រឹក និងយប់។
២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ៣-៤ °C នៅវេលាព្រឹក និងយប់លាយឡំនឹងខ្យល់បក់ ក្នុងកម្រិតមធ្យម។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាចមានភ្លៀងធ្លាក់តិចតួច៕