រកឃើញក្មេង ដែលបាត់ខ្លួន កាលពីព្រឹកមិញហើយ នៅមណ្ឌលគិរី
រកឃើញក្មេង ដែលបាត់ខ្លួន កាលពីព្រឹកមិញហើយ នៅមណ្ឌលគិរី
មណ្ឌលគិរី ៖ រកឃើញក្មេង ដែលបាត់ខ្លួនកាលពីព្រឹកមិញ នៅវេលាម៉ោង ៨:០០នាទីព្រឹកថៃ្ងទី ២២ខែ កុម្ភះ ឆ្នាំ ២០២៣ ឈ្មោះ វី ប្លូច ភេទស្រី ជនជាតិព្នង បានមករាយការណ៍ថាបាត់កូនប្រុសម្នាក់ ឈ្មោះ ពៅ ញ្ឆាប់ ភេទប្រុសអាយុ៩ឆ្នាំ កាលវេលាម៉ោង១៧ និង៣០នាទី ២១/០២/២០២៣ នៅម្តុំចំនុចចំការ អូរត្រាក់ ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មកដល់ម៉ោង១១ និង១០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានរកឃើញក្មេងប្រុសដែលបានបាត់ខ្លួនខាងលើនោះ បានលង់ទឹកនៅស្រះទឹក ដែលស្ថិតនៅក្នុងភូមិសង្កាត់ខាងលើ ក្រោយពីសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យទៅលើសាកសព ឃើញថាព៉ំមានស្លាកស្នាមណាមួយពាក់ព័ន្ធករណីឃាត់កម្មនោះ។
សពត្រូវបានកម្លាំងជំនាញប្រគល់ជូនសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕