Banner KNP Detail Top

ស្រាវជ្រាវបង្រ្កាបមុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់ ពាក់ព័ន្ធនឹងករណី

ស្រាវជ្រាវបង្រ្កាបមុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់ ពាក់ព័ន្ធនឹងករណី គប់កញ្ចក់ឡាន នៅតាកែវ


ខេត្តតាកែវ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាវជ្រាវបង្រ្កាបមុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់កញ្ចក់ឡាន) ប្រព្រឹត្តកាលពីថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៣ វេលាម៉ោង ១៦.១៥នាទីនៅចំណុចលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌សពាក់ផ្លាកលេខកម្ពុជាEaLux68 ។

ជនសង្ស័យមានទី១-ឈ្មោះ ហេង សុភក្ដិ ហៅហ្គែត ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម និងដកហូតម៉ូតូម៉ាកនិចពណ៌សខៀវស៊េរី ២០២១ពាក់ផ្លាកលេខតាកែវ1.Z7296។ ទី២-ឈ្មោះ ជុំ ចាន់ភារក្សភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកនិចពណ៌សខៀវស៊េរី២០២៣ពាក់ផ្លាកលេខតាកែវ1.A B5578 ទី៣-ឈ្មោះអ៊ុន យូភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ទី៤-ឈ្មោះរី យ៉ានុតភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ៕

អត្ថបទដែលជាប់ទាក់ទង