Banner KNP Detail Top

បុរសម្នាក់ បានស្លាប់ ក្រោយពីធ្វើសកម្មភាព

បុរសម្នាក់ បានស្លាប់ ក្រោយពីធ្វើសកម្មភាពឆក់ត្រីតាមអូរ ទំនង់ខុសបច្ចេកទេស ឆក់ស្លាប់ខ្លួនឯង

មណ្ឌលគិរី ៖ បុរសម្នាក់ បានស្លាប់ ក្រោយពីធ្វើសកម្មភាពឆក់ត្រីតាមអូរ ទំនង់ខុសបច្ចេកទេស ឆក់ស្លាប់ខ្លួនឯង សមត្ថកិច្ចនិងក្រុមគ្រួសារទើបរកឃើញនៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៣។

ជនរងគ្រោះមានឈ្មោះ ញឹម អឹប ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ មូលហេតុស្លាប់គឺដោយសាទៅឆក់ត្រីភ្លាត់ស្នាតឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់។ តាមការស្ដាប់បំភ្លឺរបស់ឈ្មោះ អឹប អមរ៉ា ភេទស្រី ត្រូវជាកូនបង្កើត របស់សាកសពបានឱ្យដឹងថាបំភ្លឺថា នៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៣០ នាទី ឪពុករបស់ខ្លួនបានចេញពីផ្ទះ ទៅរកឆក់ត្រី នៅអូររ៉ាងលើ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មិនឃើញគាត់ត្រឡប់មកផ្ទះវិញនោះ រូបគាត់និងបងប្រុសរបស់គាត់ម្នាក់ទៅតាមរកប៉ុន្តែនៅតែរកមិនឃើញ។ លុះព្រឹកឡើងនៅថ្ងៃទី២២ខែកុម្ភៈ ក៏បាននាំគ្នាទៅរកម្តងទៀត ដោយមាន ប្រជាការពារ និងអ្នកភូមិ ចំនួន ១៨នាក់ទៅជួយរកឪពុករបស់ខ្លួន លុះដល់ម៉ោង ០៩ និង ៣០នាទី ក៏បានទៅដល់ចំណុចអូរ៉ាង និងបានចែកផ្លូវគ្នាដើររក នៅពេលចុះទៅក្នុងអូរ ចម្ងាយប្រហែល ២០០មែត្រ ក៏ប្រទះឃើញសាកសព ដេកស្លាប់ផ្ងារពោះក្នុងទឹកនៅលើអាគុយ ដោយដៃទាំងពីរកាន់ជាប់ដងឆក់ ក្នុងសភាពហើមមើលមិនស្គាល់ទៅហើយ។

ករណីនេះ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច សពពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីម៉ាស៊ីនឆក់ត្រីពិតប្រាកដមែនមិនពាក់ព័ន្ធនិងករណីរឿងព្រហ្មទណ្ឌឡើយ។ សាកសពនោះត្រូវបានសមត្ថកិច្ចប៉ុស្ដ៍រដ្ឋបាលឃុំស្រែឈូក បានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅផ្ទះសពក្នុងភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទៅតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង