Banner KNP Detail Top

សូមអរគុណ នៅសន្តានចិត្តដ៏ល្អរបស់លោក ឧកញ៉ាស្រីចាន់ថន ស៊ូៗ ណាប្អូន!

សូមអរគុណ នៅសន្តានចិត្តដ៏ល្អរបស់លោក ឧកញ៉ាស្រីចាន់ថន ស៊ូៗ ណាប្អូន!

ភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា «យប់ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ភ្នំពេញ បានជួបប្អូនប្រុសតាមវីដេអូឆាតដែលតស៊ូលក់បន្លែ នៅភ្លើងស្តុបណាន់ជីង រាជធានីភ្នំពេញ ដើម្បីយកលុយទៅសិក្សា ហើយនិងចាត់ឱ្យក្រុមការងារ ចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុស ដើម្បីជួយសម្រួលក្នុងការសិក្សា។

ប្អូនប្រុសមួយរូបដែលធ្វើឱ្យមហាជនកោតសរសើរ និងអាណិតអាសូរជាពន់ពេក ក៏ព្រោះតែមានការតស៊ូក្នុងឆាកជីវិត ខំដាក់លក់បន្លែតាមភ្លើងស្តុបដើម្បីយកលុយទៅសិក្សា ដោយលក់តាំងពីទាបភ្លឺ ដើម្បីបានលុយរូតរះទៅរៀននៅពេលព្រលឹម។ ដោយឃើញពីការតស៊ូបែបនេះ ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ក៏បានស្វែងរកប្អូនប្រុស និងបានជួបតាមរយៈវីដេអូខល ដោយឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភរយៈពេល៥ឆ្នាំ ទាំងសម្ភារសិក្សា និងថវិកាប្រចាំខែ។

ដោយសារខ្ញុំបានសួរ តើប្អូនប្រុសចង់បានអ្វី ប្អូនបានឆ្លើយថាចង់បានសៀវភៅសម្ភារសិក្សា ដោយសារជីវភាពខ្វះខាត ឪពុកស្លាប់ចោលតាំងប្អូននៅក្នុងពោះម៉ែ មានបងប្អូន៤នាក់ ប្អូនពិតជាស្រលាញ់ការសិក្សាពិតមែនតស៊ូណាស់ រៀនផងដើរលក់បន្លែផង។

ខ្ញុំសូមជួយប្អូនប្រុសក្នុងការសិក្សារយៈពេល៥ឆ្នាំ ទាំងសម្ភារសិក្សា និងថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត ហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំមិនប្រាប់ទីតាំងប្អូនប្រុស»៕

អត្ថបទដែលជាប់ទាក់ទង