Banner KNP Detail Top

គ្រោះអគ្គិភ័យបានឆាបឆេះក្យូសប្រក់ស្បូវ ដែលសាងសង់ក្នុងបរិវេណភោជនីយដ្ឋាន យីហោ ហាន់នី ហ្គោលស៊ីតធី KTV មួយកន្លែង

ភ្នំពេញ៖ កាលពី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គ្រោះអគ្គិភ័យមួយបានឆាបឆេះក្យូសប្រក់ស្បូវដែលសាងសង់ក្នុងបរិវេណភោជនីយដ្ឋាន យីហោ ហាន់នី ហ្គោលស៊ីតធី KTV មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ទីតាំងហាងនេះ មិនទាន់មានភ្ញៀវចូលផឹកស៊ីនៅឡេីយទេ គឺមានតែបុគ្គលិកប្រចាំការតែប៉ុណ្ណោះ ហេីយនៅមុនពេលកេីតហេតុគេបានឃេីញមានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងក្យូស សម្រាប់ទទួលភ្ញៀវចូលផឹកស៊ីយ៉ាងសន្ធោសន្ធៅហេីយរាលដាលដល់ក្យូសចំនួន៤ទៀតដែលសង់ជាប់ៗគ្នា។ ភ្លាមៗនោះបុគ្គលិកដែលបម្រេីការក្នុងហាងនោះនាំគ្នាជួយពន្លត់តែដោយសារក្យូសប្រក់ស្បូវងាយនឹងឆាបឆេះទើបមិនអាចគ្រប់គ្រងបានក៏ហៅកងប្រតិបត្តិការរុករក និងសង្រ្គោះកងពលតូចលេខ៧០ ចេញរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ជៀសវាងរាលដាលឆេះកាន់តែខ្លាំង។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះកម្លាំងកងសង្គ្រោះប្រេីប្រាស់ឡានទឹកចំនួន២គ្រឿង ស្មើនឹង១៦ម៉ែត្រគូប ហេីយអគ្គិភ័យក៏រលត់ទៅវិញ ដោយខូចខាតក្យូសប្រក់ស្បូវចំនួន៥ តែសំណាងដែរ ដែលមិនមានមនុស្សរងរបួស៕

អត្ថបទដែលជាប់ទាក់ទង