Banner KNP Detail Top

ប៉ូលិសមកដល់! ម្ចាស់ឃើញរត់បាត់ស្រមោល នៅតែវត្ថុតាង ថតទុកជាអនុស្សាវរីយ៍ នៅក្រចេះ

 

(ក្រចេះ)៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត បានចុះបង្រ្កាបកន្លែងលេងបៀរ ១កន្លែង នៅក្រោមដើមស្វាយ ចំនុចភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោយឃើញកម្លាំងសមត្ថកិច្ច អ្នកញៀនល្បែងទាំងនោះបានរត់បាត់ស្រមោល។


យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋមួយក្រុមនាំគ្នាលេងបៀរ នៅចំណុចក្រោមដើមស្វាយក្រោយផ្ទះរបស់ឈ្មោះ នៅ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ហែន ណា អាយុ៤៥ឆ្នាំ ជាកសិករ នៅភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រោយពីកម្លាំងសមត្ថកិច្ចចុះទៅដល់ អ្នកលេងល្បែងបានឃើញរត់គេចអស់ដោយបន្សល់ទុកនូវវត្ថុតាងនៅកន្លែងលេងរួមមាន៖ ម៉ូតូចំនួន ០៣គ្រឿង បៀរចំនួន០៦ហ៊ូ កម្រាលភួចំនួន០៣ ស្បែកជើចំនួន០៣គូ លុយចំនួន ១៧,៥០០រៀល និងកៅអីជ័រចំនួន០៥។
វត្ថុតាងនេះ ត្រូវបានសមត្ថកិច្ច នាំយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី៕

អត្ថបទដែលជាប់ទាក់ទង