Banner KNP Detail Top

ជនសង្ស័យ២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច

ជនសង្ស័យ២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ ៖ នៅ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ តាមបណ្ដោយផ្លូវ៣៧១សឡា សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ ក្នុងនោះម្នាក់ឈ្មោះ សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ម្តុំផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ តំ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ម្តុំភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានដកហូតម៉ូតូមួយចំនួនម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-9859 ជារបស់ជនសង្ស័យ ។
មុនពេលកើតហេតុ គឺជនរងគ្រោះជាស្ត្រីបានជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កើតហេតុកែងផ្លូវ៣៧១សឡា ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមបានជិះម៉ូតូមកធ្វើសកម្មភាពឆ.ក់យកទូរសព្ទ័មួយគ្រឿង ខណៈជនរងគ្រោះកំពុងតែជិះលើម៉ូតូកង់បីឥណ្ឌាបានសម្រេច ហើយក៏បន្ថែមល្បឿនម៉ូតូរត់គេឆ្ពោះទៅផ្លូវ៣៧១សឡា តែពេលនោះដែលអ្នកបើកម៉ូតូកង់បីឥណ្ឌាបានជិះដេញតាមពីក្រោយ ហើយស្រែកថា ចោរ រហូតដល់បានជិត១គីឡូម៉ែត្រ ក៏បានកៀរម៉ូតូជនសង្ស័យបាន បណ្តាលឱុ្យដួលម៉ូតូរងរបួសបែកក្បាលហូរឈា.មជនសង្ស័យម្នាក់ដែលអង្គុយខាង ក្រោយ ហើយភ្លាមៗនោះ ជនសង្ស័យជាអ្នកបើកម៉ូតូបានបន្តរត់គេចបានប្រហែល១០០ម៉ែត្រ ក៏ត្រូវ បានអ្នករត់កង់បីរត់ដេញតាមស្រែកថា ចោរ ផ្អើលប្រជាពលរដ្ឋជាចាប់បានតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង