បុរសម្នាក់ចង ក ធ្វើអត្តឃាតសម្លាប់ខ្លួន នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុង កំពង់ឆ្នាំង គឺពុំពាក់ព័ន្ធនឹងអំពើឃាតកម្ម
បុរសម្នាក់ចង ក ធ្វើអត្តឃាតសម្លាប់ខ្លួន នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុង កំពង់ឆ្នាំង គឺពុំពាក់ព័ន្ធនឹងអំពើឃាតកម្ម
កំពង់ឆ្នាំង: កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ករណី បុរសម្នាក់ចងក ធ្វើអត្តឃាតសម្លាប់ខ្លួននៅចំណុចដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សពជនរងគ្រោះនេះ មានឈ្មោះ គូរ ផល្លី ភេទប្រុសអាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់ច្រាំងចំរេះខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុក្រុមការងារផ្នែកជំនាញអធិការដ្ឋាននិងការិយាល័យជំនាញខេត្ត បានពិនិត្យធ្វើកោសល្យវិច្ច័យលើសាកសពជនរងគ្រោះ គឺពុំមានស្លាកស្នាម ឫស្នាមរបួស ពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីមួយឡើយ ដោយជនរងគ្រោះបានចងក នឹងក្រម៉ាភ្ជាប់ជាមួយឈើដំបូលរោង ចាំដី ក្នុងដីឡូត៍ របស់ខ្លួន ។
ក្រោយពីការពិនិត្យសាកសពរួចរាល់ហើយ សមត្ថកិច្ចបានប្រគល់ សព នឹង សម្ភារះរួមមាន រថយន្ត ម៉ាកព្រូស ពណ៍ស ១គ្រឿង ទូរស័ព្ទម៉ាក (អាយផូនអិច) ១គ្រឿង ប្រគល់ជូនសាច់ញាតិជនរងគ្រោះ ដើម្បីធ្វើពិធីបុណ្យ តាមប្រពៃណី នៅភូមិត្រពាំងបីសង្កាត់ ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ៕