Banner KNP Detail Top

នាយករងវិទ្យាល័យមួយ នៅខេត្តកំពង់ឆ្នាំង បានរងការចោទប្រកាន់ពីក្មេងស្រីរងគ្រោះថា បាន

នាយករងវិទ្យាល័យមួយ នៅខេត្តកំពង់ឆ្នាំង បានរងការចោទប្រកាន់ពីក្មេងស្រីរងគ្រោះថា បាន រំលោភកូនសិស្សខ្លួនឯងបានសម្រេចច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមរ័ក្ស និងចែកចាយពេញបណ្តាញសង្គម

កំពង់ឆ្នាំង: បើតាមការឱ្យដឹងពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៣ ខែកុម្ភ:២០២៣នេះថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ង៉ែត សុខខេង អាយុ ៤១ឆ្នាំ ជា នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយកន្លែង ថាពាក់ពន្ធ័និងករណី៖ រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភៀសលើកុមារ និងករណី ហិង្សាដោយចេតនា តាមបញ្ជារបស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាតំបូងខេត្ត។
បើយោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់កុមារីឈ្មោះ ច.ល.ហ អាយុ ១៥ ឆ្នាំ ដែលជាជនរងគ្រោះនៃអំពើខាងលើ បានរៀបរាប់អោយដឹងថា ជនសង្ស័យ បានល្បួងលួងលោមកុមារីជាកូនរបស់គាត់ថា ទៅរៀនបើករថយន្តជាមួយ រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេច ជាច្រើនដង និងបានថតរូប និងវីដេអូរកំពុងចាប់រំលោភកុមារីរងគ្រោះនោះ ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញតណ្ហារបស់ខ្លួននៅលើកក្រោយៗទៀត។
ប្រភពពីប្រជាពលរដ្ឋ និងគ្រូៗជាច្រើននាក់នៅស្រុកកំពង់ត្រឡាចសូមមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ខាងក្រុមការងារសារព័ត៌មានយើងថា ពួកគាត់ធ្លាប់ឃើញវីដេអូររបស់លោកគ្រូរូប នេះកំពុងរំលោភកុមារីរងគ្រោះ និងបានថតជាវីដេអូរចែកចាយតាមបណ្តាញសង្គមនានា ពិតប្រាកដមែន តែពួកគាត់មិនហ៊ាននិយាយច្រើនឡើយ ព្រោះល្បីថាលោកគ្រូរូប នេះមានខ្សែរយ:ធំ និងគ្មាននរណាហ៊ានជាមួយលោកគ្រូនេះឡើយ។ សំណុំរឿងលោកគ្រូនេះ ត្រូវបានស្នងការនគរបាលខេត្តកំពង់ឆ្នាំងបញ្ជូន ដល់ដៃតុលាការហើយ ៕

អត្ថបទដែលជាប់ទាក់ទង