Banner KNP Detail Top

ជនសង្ស័យម្នាក់ បានយកដុំថ្មគប់ទៅលើជនរងគ្រោះ ត្រូវបាន

ជនសង្ស័យម្នាក់ បានយកដុំថ្មគប់ទៅលើជនរងគ្រោះ ត្រូវបាននគរបាលចាប់ខ្លួន

ខេត្តប៉ៃលិន ៖ នៅ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ករណីហិ.ង្សាដោយចេតនា ដែលប្រព្រឹត្តនៅចំណុចផ្ទះជនរងគ្រោះ ខណៈជនសង្ស័យម្នាក់បានយកដុំថ្មគប់ទៅលើជនរងគ្រោះ ហើយត្រូវបាននគរបាលចាប់ខ្លួន ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ ជនរងគ្រោះខាងលើមានឈ្មោះ វ៉ុង វ៉ន ហៅក្តី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមន្ត្រីរាជការ នៃមន្ទីរកសិកម្មខេត្តប៉ៃលិន រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកជនសង្ស័យមានឈ្មោះ យ៉ាន់ បូនឿ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិជាមួយគ្នា។
ជនរងគ្រោះកំពុងតែអង្គុយមើលឯកសារការងារនៅមុខផ្ទះ ស្រាប់តែជនសង្ស័យដែលនៅផ្ទះជាប់គ្នាបានដើរមកមើលព្រំដីជាប់នឹងជញ្ជាំងផ្ទះ ហើយជនសង្ស័យសួរទៅជនរងគ្រោះថា តើបងឃើញអាសានអត់?។ ពេលនោះជនរងគ្រោះឆ្លើយថា «អាសានមួយណា» ស្រាប់តែជនសង្ស័យបានយកដុំថ្មគប់ក្បាលជនរងគ្រោះ បណ្តាលឱ្យបែកក្បាលហូរឈា.មស្រោចខ្លួនតែម្តង ហើយត្រូវគ្រូពេទ្យដេរអស់ចំនួន០៤ថ្នេរ ក្រោយមកជនសង្ស័យក៏បានរត់ចូលក្នុងផ្ទះបាត់ទៅ។
ប្រភពដដែលបានបញ្ជាក់ទៀតថា រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃខែដដែល កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន សហការជាមួយកម្លាំងអន្តរាគមន៍នៃស្នងការនគរបាលខេត្តប៉ៃលិន ចុះនាំខ្លួនជនសង្ស័យនៅនឹងផ្ទះក្នុងភូមិខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រួមជាមួយវត្ថុតាងដុំថ្ម១ដុំផងដែរ ហើយជនរងគ្រោះក៏បានសូមឱ្យសមត្ថកិច្ចអនុវត្តទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង