មនុស្សប្រុសស្រីចំនួន ២នាក់ ពាក់ព័ន្ធករណីលេងល្បែងស៉ីសងខុសច្បាប់
មនុស្សប្រុសស្រីចំនួន ២នាក់ ពាក់ព័ន្ធករណីលេងល្បែងស៉ីសងខុសច្បាប់
ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រីចំនួន ២នាក់ ពាក់ព័ន្ធករណីលេងល្បែងស៉ីសងខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញក្រុងបាត់ដំបង ចុះស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនយកមកសាកសួរ រហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (ណែតអនឡាញខុសច្បាប់) ០១លេីក កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការសម្របសម្រួលនិតីវិធីពីលោក ទុត វីនីត ជាព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ០២នាក់ ១.ឈ្មោះ កុច កែវដារ៉េត ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង២.ឈ្មោះ យី ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន៖
-ទូរស័ព្ទចំនួន ០២គ្រឿង ។
-លុយខ្មែរចំនួន ១៧១,០០០រៀល ។
-លុយដុល្លារ ៥០ដុល្លារ ។
-លុយបាត ២០០បាត ។
-សៀវភៅសំរាប់កត់បញ្ជីល្បែងចំនួន ០៥ក្បាល ។
ជនប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ទាំង០២នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕