Banner KNP Detail Top

រឿង”អប្សរមហាអង្គរ” ដែលជាភាពយន្តដឹកនាំផលិតដោយលោក ហ្វៃ សំអាង បានប្រកាស

រឿង”អប្សរមហាអង្គរ” ដែលជាភាពយន្តដឹកនាំផលិតដោយលោក ហ្វៃ សំអាង បានប្រកាសក្រុងពាលីចេញថត ជាផ្លូវការហើយ

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុនេះភាពយន្តភាគបុរាណធំមួយគឺរឿង”អប្សរមហាអង្គរ” ដែលជាភាពយន្តដឹកនាំផលិតដោយលោក ហ្វៃ សំអាង នោះបានប្រកាសក្រុងពាលីចេញថតជាផ្លូវការហើយ ក្រោយពីការប្រកាសបង្ហើបជាច្រើនខែកន្លងមក។ សិល្បករជាច្រើនបានបង្ហាញវត្តមានក្នុងកម្មវិធីក្រុងពាលីចេញថត ប៉ុន្តែបែជាអត្តមានតារាសម្តែង និងជាកញ្ញាឯក២រូបដែលមុននេះត្រូវបានប្រកាសថានឹងចូលរួមសម្តែងក្នុងភាពយន្តនេះគឺកញ្ញា សេង រដ្ឋា និងកញ្ញា រឿនណាត ដែលតាមទើបដឹងថាពួកគេបានដកខ្លួនចេញហើយជំនួសវិញដោយកែវ ឡាវិញ និង អ៊ិន ម៉ូលីកា។
ភាពយន្តភាគបុរាណរឿង”អប្សរាមហាងអង្គរ” ប្រកាសចេញផលិតហើយជាមួយនឹងគម្រោងចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ អមដោយបច្ចេកទេស ការតុបតែងខ្លួនប្រណីតមិនធ្លាប់មាន។ ភាពយន្តនេះបាននិងកំពុងតែធ្វើឲ្យពលរដ្ឋខ្មែរទន្ទឹងរងចាំ ព្រោះតែជាស្នាដៃដឹកនាំការផលិតដោយលោក ហ្វៃ សំអាង និងចូលរួមសម្តែងដោយសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើន ដែលក្នុងនោះក៏មានទាំងវត្តមានកញ្ញាឯកកំពូលសម្រស់ជាច្រើនដូចជា Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី Miss Charm Cambodia 2022កញ្ញា ប៊ី សុធារី Miss Grand Cambodia 2021 កញ្ញា ប៉ូគីមថេង សុទ្ធធីតា Miss Grand Cambodia 2020កញ្ញា លីវ ជីលី ខណៈដែលសិល្បករល្បីឈ្មោះជាច្រើនទៀតក៏បានបង្ហាញវត្តមានក្នុងកម្មវិធីក្រុងពាលីចេញថតភាពយន្តរឿង”អប្សរាមហាងអង្គរ”នេះផងដែរ ប៉ុន្តែកញ្ញាឯកពីររូបដែលធ្លាប់បានលោក ហ្វៃ សំអាង ធ្វើការប្រកាសថានឹងចូលរួមសម្តែងក្នុងភាពយន្តមួយនេះបែជាបាត់មុខមិនឃើញទៅវិញ។ ទី១គឺកញ្ញា រឿន ណាត ដែលមុននេះ នាងត្រូវបានលោកហ្វៃ សំអាង ធ្វើការប្រកាសថានឹងនឹងចូលរួមសម្តែងជាតួអង្គព្រះនាង ជ័យរាជទេវី ហើយត្រូវបានជំនួសដោយ កញ្ញា អ៊ិន ម៉ូលីកា ដែលទើបនឹងឈ្នះមកុដធីតាឯកសង្ក្រានឆ្នាំ ២០២៣នេះ។ កន្លងមកកញ្ញារឿន ណាត ក៏ធ្លាប់បានបង្ហាញអារម្មណ៍រំភើបរីករាយដែលទទួលបានតំណែងក្នុងការសម្តែងជាតួអង្គកំពូលក្សត្រីនាសម័យអាណាចក្រដ៏រុងរឿងរបស់ខ្មែរផងដែរ ប៉ុន្តែពេលនេះបែជានាងខកខានក្នុងការចូលរួមសម្តែងទៅវិញ។ មូលហេតុនៅពីគ្រោយការខកខាននេះត្រូវបានគេទម្លាយថានឹងជាអ្នកស្នើសុំដកខ្លួនចេញពីការថតក្រោមហេតុផលខ្លីថាមិនមានពេលវេលាគ្រប់គ្រាន់ ហើយមូលហេតុច្បាស់ពិតយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីកញ្ញាឯករូបនេះបាននៅឡើយទេ។ អតីតម្ចាស់មកុដMiss Grand Cambodia 2020កញ្ញា សេង រដ្ឋា ដែលមុននេះក៏ត្រូវបានប្រកាសថានឹងត្រូវសម្តែងជាតួអង្គព្រះនាងអម្ពរពេជ្រ នោះក៏មិនមានវត្តមានក្នុងថ្ងៃក្រុងពាលីចេញថតភាពយន្តភាគនេះដែរ ដែលមានការទម្លាយថាតំណែងនេះត្រូវបានជំនួសដោយកូនស្រីបណ្តូលចិត្តរបស់អតីតតារាសម្តែង កែវ កល្យាណ គឺអ្នកនាង កែវ ឡាវិញនោះតែម្តង។ មូលហេតុនៅពីក្រោយការដកខ្លួនចេញពីការថតរបស់ អតីតម្ចាស់មកុដរូបនេះមិនទាន់ត្រូវបានបញ្ជាក់ដែរទេថាតើក្នុងហេតុផលអ្វីឲ្យពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង