Banner KNP Detail Top

បង្ក្រាបករណីរក្សាទុកចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី០៤ ភូមិអំពិលឈូង ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៤ មករា ២០២៣ ប្រតិបត្តិការបង្ក្រាបករណីរក្សាទុកចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី០៤ ភូមិអំពិលឈូង ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ។
ជនសង្ស័យទាំង ០២នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ៖
ទី១. ឈ្មោះ លីវ សុឃឿម ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអំពិលឈូង ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
និង២. ឈ្មោះ ឆោម សុភ័ក្ត្រ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន រួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០.៥០ក្រាម
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-កាបូបលុយចំនួន ០១
-លុយខ្មែរចំនួន ៨១៨,៥០០រៀល (ប៉ែតសិបមួយម៉ឺនប្រាំបីពាន់ប្រាំរយរៀល)
-លុយបាតចំនួន ១២០០បាត
-ដែកកេះចំនួន ០៣
-ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ បាត់ដំបង 1Y- 3640 ។
ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកមោងឫស្សី រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង