អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយ និងវីងវេប្រាក់ ដកប្រាក់ មួយកន្លែង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយ និងវីងវេប្រាក់ ដកប្រាក់ មួយកន្លែង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច
ភ្នំពេញ ៖ កាលពី ថ្ងៃ ទី៦ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវបេតុងចូលវត្តឬស្សីស្រស់ ក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
មុនគេឃេីញមានផ្សែងហុយចេញពីក្នុងផ្ទះកេីតហេតុរួចដេីរទៅមេីលទេីបដឹងថាមានភ្លេីងឆេះពីខាងក្នុង ភ្លាមនោះពលរដ្ឋក៏គោះទ្វាហៅម្ចាស់ផ្ទះឱ្យភ្ញាក់ និងទាក់ទងទៅអាជ្ញាធរមូលដ្ឋានឱ្យជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
ករណីអគ្គិភ័យនេះ អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញបង្ការ សង្គ្រោះអគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យជាប្រញាប់ដេីម្បីមកអន្តរាគមន៍បាញ់ទឹកពន្លត់ ព្រមទាំងសហការជាមួយបងប្អូនប្រជាពលរដ្ឋគាស់ទ្វាផ្ទះបាញ់ទឹកយ៉ាងញាប់ដៃញាប់ជេីង និងយករថយន្ត ម៉ូតូ កង់ ព្រមទាំងសម្ភារៈលក់ចាប់ហួយចេញពីក្នុងផ្ទះដែលកំពុងតែឆេះចេញមកក្រៅ ។ ក្នុងរយៈពេលជិត១ម៉ោង អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញក៏បានបាញ់ទឹកឱ្យវារលត់ទៅវិញជាស្ថាពរ ។
ករណីអគ្គិភ័យនេះបានធ្វេីឱ្យខូចខាតរថយន្ត១គ្រឿង ម៉ូតូ៣គ្រឿង និងកង់១គ្រឿង ព្រមទាំងសម្ភារ:លក់ចាប់ហួយមួយចំនួនធំ តែមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ។ មូលហេតុដែលបង្កឱ្យមានការឆាបឆេះនេះ សមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវបន្ត ៕