Banner KNP Detail Top

បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណ:កំពុងជិះម៉ូតូរួចត្រូវរថយន្ត បុកពេលធ្វើដំណើរបញ្រ្ចាសទិសគ្នា

បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណ:កំពុងជិះម៉ូតូរួចត្រូវរថយន្ត បុកពេលធ្វើដំណើរបញ្រ្ចាសទិសគ្នា

កែប: ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប។
បុរសដែលបានស្លាប់ ក្នុងករណីខាងលើ ឈ្មោះ ណុប ឌុល អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ចំណែកអ្នកបើកបររថយន្ត ឈ្មោះ តូច ជា ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិទួលសាង៉ាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅលើដងផ្លូវជាតិ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩-២០ រវាងរថយន្តលុចស៊ីស អ.អិច ៣០០ ពាក់ស្លាកលេខ ភ្នំពេញ.2AP-5982 ជាមួយម៉ូតូហុងដា វ៉េវ ពាក់ស្លាកលេខ ក្រ. កែប 1A-0865 ពេលធ្វើដំណើរបញ្ច្រាសទិសគ្នា។
មុនគ្រោះថ្នាក់កើតឡើងគេឃើញបុរសម្នាក់ ជិះម៉ូតូក្នុងទិសដៅពីខាងកើត ទៅខាងលិច ។ ស្របពេលនោះ ស្រាប់តែមានរថយន្ត លុចស៊ីស បើកមកពីមុខយ៉ាងលឿន រួចបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកបើកបរខ្ទាត ហើយស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់គោលដៅ និងឃាត់អ្នកបើកបររថយន្ត ដើម្បីសាកសូរតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង