Banner KNP Detail Top

ភ្ញាក់ផ្អើល! តារាបង្ហាញម៉ូតហុងកុង អាប់ប៊ី ឆយ ត្រូវ

ភ្ញាក់ផ្អើល! តារាបង្ហាញម៉ូតហុងកុង អាប់ប៊ី ឆយ ត្រូវសម្លាប់ដោយកាត់ក្បាល និងសាច់របស់នាង ត្រូវគេស្ងោរស៊ុប


(អន្តរជាតិ) ៖ នាង អាប់ប៊ី ឆយ (Abby Choi) ជាតារាបង្ហាញម៉ូតវ័យ ២៨ ឆ្នាំត្រូវបានរាយការណ៍ថាបាត់ខ្លួនកាលពីថ្ងៃអង្គារទី២១កុម្ភៈ។ហើយកាលពីថ្ងៃសុក្រទី២៥កុម្ភៈសាកសពឥតក្បាលរបស់នាងត្រូវបានរកឃើញនៅក្នុងផ្ទះភូមិមួយនៅសង្កាត់តៃប៉ូ (Tai Po) ជាយក្រុងហុងកុង។
ការតាមប្រមាញ់អតីតស្វាមីរបស់តារាបង្ហាញម៉ូតហុងកុងមួយរូបកំពុងត្រូវធ្វើឡើងបន្ទាប់ពីសាកសពគ្មានក្បាលរបស់នាងត្រូវបានរកឃើញនៅក្នុងផ្ទះមួយនៅជាយក្រុងហុងកុង។
វេបសាយ South China Morning Post រាយការណ៍ថា ផ្នែកខ្លះនៃសាកសពរបស់នាងត្រូវបានចម្អិន ដោយសាច់ខ្លះបានរក្សាទុកក្នុងទូទឹកកក។ ប៉ូលិសមូលដ្ឋានក៏បានរកឃើញជាលិការបស់មនុស្សនៅក្នុងឆ្នាំងស៊ុបចំនួនពីរ និងសាច់មនុស្សកិនម៉ដ្ដរាយប៉ាយនៅលើដីនៅក្នុងផ្ទះផងដែរ។
ប៉ូលិសហុងកុងបានចាប់ខ្លួនឪពុកម្តាយនិងបងប្រុសរបស់អតីតស្វាមីរបស់នាងឆយ។ ពួកគេនៅកំពុងស្វែងរកអតីតស្វាមីរបស់នាងដែលគេជឿថាបានចូលរួមក្នុងការសម្លាប់នេះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា បុរសជាអតីតប្តីមានឈ្មោះថា អាឡិច ក្វុង (Alex Kwong)។
នាងឆយត្រូវបានប្រទះឃើញចុងក្រោយនៅផ្លូវជុន (Chun) សង្កាត់តៃប៉ូ ប្រហែលម៉ោង ២ រសៀលថ្ងៃអង្គារ។ នាងពាក់អាវពណ៌សដៃវែង ខោពណ៌ស ស្បែកជើងពណ៌ស និង យួរកាបូបដៃពណ៌ស្វាយ។ រូបភាពកាមេរ៉ាសុវត្ថិភាពគឺជាអ្នកចាប់បាននាងឆយមុនពេលនាងបាត់ខ្លួន។
នៅថ្ងៃនោះ នាងឆយបានត្រៀមទៅយកកូនស្រីរបស់នាង ដែលជាកូនជាមួយអតីតស្វាមី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបានស្រង់ប្រភពមិនបញ្ចេញឈ្មោះ។ នាងឆយមានកូនពីរនាក់ជាមួយអតីតស្វាមីរបស់នាង។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា បុរសសង្ស័យស្លៀកពាក់ខោអាវខ្មៅនិងខោខ្លីត្រូវបានចាប់ជាប់នៅលើកាមេរ៉ាសុវត្ថិភាព ដោយដៃយួរប្រអប់ប្លាស្ទិកពណ៌សធំមួយ។ បន្ទាប់មក ជនសង្ស័យបានរុញប្រអប់ធំនោះចូលទៅក្នុងរថយន្តកៅអី ៧ ពណ៌ស ដែលមានទ្វារខាងក្រោយបើកចំហ។
នាងឆយ ត្រូវគេនិយាយថា មានទម្ងន់ប្រហែល ៤០ គីឡូក្រាមនិងមានកម្ពស់ ១,៥៥ ម៉ែត្រ។
ការធ្វើឃាតនេះត្រូវគេជឿថា បានផ្សារភ្ជាប់ទៅនឹងជម្លោះជុំវិញប្រាក់ជាង ១០០ លានដុល្លារហុងកុង (ជាង ១២ លានដុល្លារអាម៉េរិក) នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ជនណាដែលផ្តល់តម្រុយចាប់ខ្លួនជនល្មើសនឹងទទួលបាន ១ លានដុល្លារហុងកុង នេះបើយោងតាមវេបសាយ HK01៕

អត្ថបទដែលជាប់ទាក់ទង