Banner KNP Detail Top

បង្ក្រាប និងបិទកាស៊ីណូ ១កន្លែង នៅភូមិទួលពង្រ សង្កាត់អូរឫស្សី មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែបែរជា

បង្ក្រាប និងបិទកាស៊ីណូ ១កន្លែង នៅភូមិទួលពង្រ សង្កាត់អូរឫស្សី មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែបែរជាបើកឱ្យពលរដ្ឋខ្មែរ ចូលលេងជល់មាន់

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាល ក្រោមឱវាទចុះស្រាវជ្រាវ និងហៅម្ចាស់ទីតាំងសួនាំធ្វើកិច្ចសន្យា បង្ក្រាបដើម្បីបិទទីតាំងអាជីវកម្មមួយនេះ។
នគរបាល ក្រុងប៉ោយប៉ែត បានចុះបង្ក្រាប និងបិទកាស៊ីណូ ១កន្លែង នៅភូមិទួលពង្រ សង្កាត់អូរឫស្សី មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែបែរជាបើកឱ្យពលរដ្ឋខ្មែរ ចូលលេងជល់មាន់ ។
ក្រោយចុះស្រាវជ្រាវពិនិត្យទីតាំងជាក់ស្តែង ជាលទ្ធផលឃើញថា កាស៊ីណូឆាយណាថោន នៅចំណុចដូចខាងលើ ជាកាស៊ីណូមានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយធ្លាប់មានភ្ញៀវបរទេសមកលេង ក្នុងនោះមានបុគ្គលិក ជាពលរដ្ឋខ្មែរជាច្រើននាក់ បម្រើការងារ ។ ទោះជាយ៉ាងណា មួយរយ:មកនេះ កាស៊ីណូមួយនេះ បានបិទទ្វារ ផ្អាកអាជីវកម្ម ដោយហេតុផលភ្ញៀវប្រែប្រួល ។
ហេតុនេះករណីដែលចោទជាការសង្ស័យថា ១-មានជនជាតិខ្មែរ ចូលលែងកាស៊ីណូនេះ ជារឿងមិនពិតទេ ។ ជនជាតិខ្មែរទាំងនោះ គឺជាបុគ្គលិកបម្រើការងារ។ ២-ចំពោះថាមាន ការបើកលេល្បែងខុសច្បាប់គគ្រឹកគគ្រែង ក៏មិនពិតទេ ព្រោះកាស៊ីណូនេះ មានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ។ ៣-ចំពោះការប្រើប្រាស់ទីតាំងនោះ ដើម្បីរិះគន់ វាជារូបភាពចាស់ៗយូរហើយ ហើយខ្លះមិនមែនទីតាំងនេះទៀតផង។ ៤-ការចុះពិនិត្យជាក់ស្តែង ទីតាំងកាស៊ីណូមួយនេះ បានបិទទ្វារមិនធ្វើអាជីវកម្មជាង ១០ ថ្ងៃមកហើយ។
លោកវរសេនីយ៍ សៅ សារឿន បានស្នើនិងគោរពលើកទឹកចិត្ត ដល់បណ្តាញសារព័ត៌មានខ្លះ អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមរក្សា គោរពក្រមសីលធម៌វិជ្ជាជីវ: ហើយធ្វើការចុះផ្សាយរិះគន់ក្នុងការស្ថាបនា ចៀសវាងបំផ្លើស បំភ្លៃការពិត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ការខិតខំប្រឹងប្រែង របស់នគរបាលជាតិ ក៏ដូចជា អាជ្ញាធរមាន សមត្ថកិច្ចផ្សេងទៀត និងធ្វើឲ្យសាធារណជនមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថាប័នអនុវត្តន៍ច្បាប់។
អង្គភាពសមត្ថកិច្ច និងអាជ្ញាធរ នឹងមានចំណាត់ការតាមផ្លូវច្បាប់ បើសិនជាអង្គភាព បុគ្គលនៃបណ្តាញដូចនេះ បន្តផ្សព្វផ្សាយខុសពីការពិត និងអាចជាព័ត៌មានក្លែងក្លាយផងនោះ ៕

អត្ថបទដែលជាប់ទាក់ទង