Banner KNP Detail Top

តារាសម្តែងនាង ម៉ាក សែនសូនីតា ហៅ តូតា បានបង្ហាញសញ្ញាពីការពពោះកូនទី២

តារាសម្តែងនាង ម៉ាក សែនសូនីតា ហៅ តូតា បានបង្ហាញសញ្ញាពីការពពោះកូនទី២

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ បន្ទាប់ចំណងស្នេហ៍រវាងនាង និងស្វាមី ត្រូវបានមើលឃើញថា កាន់តែរឹងមាំ ក្រោយពីចាប់ដៃគ្នាជាប្តីប្រពន្ធប្រមាណជាង២ឆ្នាំមកនេះ។ តារាសម្តែងរូបនេះ បានបង្ហាញឧបករណ៍ពីការពិនិត្យតេស្តទឹកនោម ឃើញមានសញ្ញាបញ្ជាក់ពីការមានផ្ទៃពោះរបស់ខ្លួន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដោយអមជាមួយនឹងរូបភាពស្វាមីបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីការសប្បាយរីករាយក្នុងពេលដែលពួកគេកំពុងមានសមាជិកថ្មីនាពេលនេះ។


យ៉ាងណា គេមិនទាន់ដឹងទេថា តូតា កំពុងពពោះកូននៅក្នុងផ្ទៃរយៈពេលប៉ុន្មានខែនៅឡើយទេ ក្នុងនោះ នាងត្រឹមឆ្លើយតបទៅកាន់មិត្តភក្តិ និងប្រិយមិត្តគាំទ្រត្រឹមថ្លែងអំណរគុណសម្រាប់ពាក្យជូនពរមកកាន់រូបនាងប៉ុណ្ណោះ។ បន្ទាប់ពីចាប់ដៃសាងគ្រួសារជាមួយស្វាមី គឺលោក ប៉ុល វិបូ ហៅនីត ដែលជាអតីតចាងហ្វាងផលិតកម្ម «អង្គរភីកឈ័រ» និងជាអ្នកជំនួញដ៏ធំមួយរូបនោះ ម៉ាក សែនសូនីតា ហៅ តូតា ហាក់បណ្តែតខ្លួនឆ្ងាយពីអាជីពសិល្បៈ ពោលគឺមិនមានការសម្តែងអ្វីថ្មីៗទៀតឡើយ ក្នុងពេលដែលនាងក៏កំពុងជាប់ដៃជាមួយអាជីវកម្មផ្ទាល់ខ្លួនផង។
ក្រោយចូលរោងការកាលពីឆ្នាំ២០២០មក តូតា បានរស់នៅជាមួយស្វាមី ជាមួយនឹងជីវភាពហ៊ឺហារ ស៊ីវិល័យ និងទទួលបានការថ្នាក់ថ្នមយ៉ាងខ្លាំងពីស្វាមីដោយផ្គាប់ចិត្ត និងបំពេញក្តីស្រមៃរបស់នាងជាបន្តបន្ទាប់តាមរយៈសម្ភារៈថ្លៃៗ និងរថយន្តស៊េរីទំនើបៗផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង