ប្រជាពលរដ្ឋប្រមាណ ១៣០នាក់ ដែលជាអតិថិជនទិញផ្ទះល្វែងនៅ
ប្រជាពលរដ្ឋប្រមាណ ១៣០នាក់ ដែលជាអតិថិជនទិញផ្ទះល្វែងនៅ បុរីវីអាយភី VIP ស្ថិតនៅឃុំអូរឧកញ៉ាក្នុងស្រុកព្រៃនប់ តំណាងក្រុមហ៊ុនបុរី VIP ជួបចរចាជាមួយអតិថិជន នៅមុខអភិបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ: នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នំា២០២៣នេះ ប្រជាពលរដ្ឋប្រមាណ ១៣០នាក់ ដែលជាអតិថិជនទិញផ្ទះល្វែងនៅ បុរីវីអាយភី VIP ស្ថិតនៅឃុំអូរឧកញ៉ាក្នុងស្រុកព្រៃនប់ បានមកជួបជុំគ្នាម្តងទៀតនៅសាលាខេត្តព្រះសីហនុតាមការណាត់ជួបរបស់ លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ ដែលបានណាត់កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈកន្លងមកនេះដើម្បីរកដំណោះស្រាយរវាងក្រុមហ៊ុនVIP និងប្រជាពលរដ្ឋ។
ការជួបជុំគ្នាតវ៉ា ទាមទាររកដំណោះស្រាយជាថ្មីម្តងទៀត ដេីម្បីស្នើឱ្យថៅកែបូរី VIP (១.លោក ហម រ៉ន, ២.លោក វ៉ន វណ្ណ:) ធ្វេីការដោះស្រាយបំពេញលក្ខខណ្ឌសាងសង់តាមកិច្ចសន្យាទិញលក់ផ្ទះ និងប្រគល់ប្លង់បំបែកក្បាលដីជូនដល់ពួកគាត់ដែលបានបង់ផ្តាច់អស់យូរឆ្នាំមកហេីយ។
ក្នុងជំនួបដោះស្រាយទល់មុខគ្នានេះ រដ្ឋបាលសាលាខេត្តបានអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋចំនួន ៣០ នាក់ និងតំណាងក្រុមហ៊ុនបុរី VIP ចំនួន ៣ នាក់ ចូលជួបលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីចរចារកដំណោះស្រាយ។
ជាលទ្ធផលនៃដំណោះស្រាយ ខាងតំណាងប្រជាពលរដ្ឋដែលជាអតិថិជនបុរី លើកការទាមទារឲ្យក្រុមហ៊ុនបុរី VIP សាងសង់ផ្ទះ និងប្រគល់ប្លង់បំបែកក្បាលដីជូនដល់ពួកគាត់ដែលបានបង់ផ្តាច់។
ដោយឡែកតំណាងក្រុមហ៊ុនVIP ស្នើសុំពន្លារពេលដោះស្រាយជូនប្រជាពលរដ្ឋ ដែលជាអតិថិជនទិញបុរីទៅតាមតំណាក់កាល ៖
-ណែនាំប្រជាពលរដ្ឋ ឲ្យរៀបចំឯកសារ ត្រៀមបង្ហាញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ណាត់ជួបម្ដងទៀតនៅសាលាខេត្តព្រះសីហនុដដែល។
នៅក្នុងជំនួបនេះដែរ លោកអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៌និងផ្តល់មតិណែនាំឲ្យប្រជាពលរដ្ឋ Join Group ព័ត៌មានរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុ ដើម្បីតាមដាននិងទទួលបានព័ត៌មាននៃការដោះស្រាយ និងបិទការប្រជុំដោះស្រាយនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃដដែលដោយតំណាងក្រុមហ៊ុនបានណាត់ជួបគ្នាម្តងទៀតនៅថ្ងៃទី៣ខែមិនា ឆ្នាំ២០២៣ខាងមុខនេះ៕