អគ្គិភ័យឆេះអគារខុនដូរ ECC-EASTVIEW ជាន់ទី១៥ ក្នុងខណ្ឌចំការមន សមត្ថកិច្ចបាញ់ពន្លត់ ទើបគ្រប់គ្រងបានទាំងស្រុង
អគ្គិភ័យឆេះអគារខុនដូរ ECC-EASTVIEW ជាន់ទី១៥ ក្នុងខណ្ឌចំការមន សមត្ថកិច្ចបាញ់ពន្លត់ ទើបគ្រប់គ្រងបានទាំងស្រុង
(ភ្នំពេញ)៖ នា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គិភ័យបានឆាបឆេះអគារខុនដូរ ECC-EASTVIEW មួយន្លែង យ៉ាងសន្ធោសន្ធៅស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងនោះបណ្តាលឲ្យរងការខូចខាតសម្ភារមួយចំនួន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យឆេះអគារខុនដូរខាងលើ លោកបានបញ្ជាកម្លាំងជំនាញចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយពន្លត់ទាន់ពេលវេលាមិនឲ្យឆេះរាលដល់អគារនៅក្បែរនោះឡើយ។
បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន, នៅក្នុងប្រតិបត្តិការសង្គ្រោះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១២គ្រឿង ប្រើប្រាស់ទឹកអស់ទឹក២ឡាន, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ២គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា១គ្រឿង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា អគ្គិភ័យបានឆេះបន្ទប់លេខC1508 ជាន់ទី១៥ បណ្តាលឲ្យខូចខាតសម្ភារបន្តិចបន្តួច ក្នុងនោះជាប្រភេទអគារខុនដូរកម្ពស់ ៣៨ជាន់ ដែលមានទំហំបន្ទប់ ១០៥ម៉ែត្រការ៉េ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕