Banner KNP Detail Top

ឃាត់ខ្លួនបញ្ជូនបុរសជនសង្ស័យម្នាក់ រួមជាមួយវត្ថតាងគ្រឿងញៀន

ឃាត់ខ្លួនបញ្ជូនបុរសជនសង្ស័យម្នាក់ រួមជាមួយវត្ថតាងគ្រឿងញៀន

ខេត្តបន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៣នេះ ប្រភពសមត្ថកិច្ចប្រាប់ថា ដោយ អនុវត្តន៍តាមបទបញ្ជា យ៉ាងមុឹងម៉ាត់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការណែនាំ ដោយផ្ទាល់ ពី លោក វរសេនីយ៍ឯឹរឹក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនៅ វេលាម៉ោង ១១និង៤៨នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក វរសេនីយ៍ទោ កែវ ដូល អធិការទទួលផែនគ្រឿងញៀនក្រុងប៉ោយប៉ែត សហការជាមួយប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានល្បាតនៅក្នុងភូមិ សាស្រ្តដែលស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែងដែរស្ថិត នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះ កម្លាំងបានប្រទះឃើញមុខ សញ្ញាជនសង្ស័យចំនួន០១នាក់ មានឈ្មោះងួន សុផាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ។
ខណៈនោះកម្លាំងជំនាញបានសុំធ្វើការត្រួតពិនិត្យរកឃើញមានវត្ថតាង ៖
១•ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០៣ថង់ធំល្មមនិង០២កូនថង់តូច។
២.ម្សៅសម៉ត់ថ្លា សង្ស័យជាសារធាតុញៀនចំនួន០២ថង់ល្មម និង០៥កូនថង់តូច។
៣.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន៦៩គ្រាប់(បៃតង០១គ្រាប់)។
៤.កាបូបពណ៌ក្រហមមួយ។
សូមបញ្ជាក់ថា លុះដល់ថ្ងៃស្អែកឡើង ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៣ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរជ្រៅនិងបានសហករណ៍ជាមួយលោកមេភូមិបាលិលេយ្យ២ បានបន្តឆែកឆេរបន្ទប់ជួល(C១០)មួយកន្លែងរបស់ជនសង្ស័យឈ្មោះ ងួន សុផាន ដែលស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រួតពិនិត្យរកឃើញវត្ថុតាងមាន:
៥.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន១៣ថង់ធំ។
៦.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០២កូនថង់។
៧.ដបកែឆ្នៃសំរាប់ប្រើប្រាស់គ្រឿនញៀន០២។
៨.ធុងបាសមួយ។
បន្ទាប់មកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក៍បាននាំជនសង្ស័យមកអធិការដ្ឋានដើម្បីធ្វើការសាកសួរតាមនិតិវិធីនិងបានធ្វើតេស្តទឹក នោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។
កម្លាំងជំនាញនៃនគរបាលក្រុងប៉ោយប៉ែត បានស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសុំណុំរឿងបញ្ជូនតាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង