Banner KNP Detail Top

ស្វែងរកបំណែកក្បាលតារាស្រីរូបនេះ បន្ទាប់ពីបំណែកអវយវៈមួយចំនួនរបស់នាង ត្រូវបានរកឃើញក្នុងទូទឹកកក

ស្វែងរកបំណែកក្បាលតារាស្រីរូបនេះ បន្ទាប់ពីបំណែកអវយវៈមួយចំនួនរបស់នាង ត្រូវបានរកឃើញក្នុងទូទឹកកក

ហុងកុង ៖ របាយការណ៍ចុងក្រោយ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិដូចជា CNN, BBC និង The Guardian ដែលចេញផ្សាយកាលពីថ្ងៃទី២៥ កុម្ភៈ បានឱ្យដឹងថា ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្ស៣នាក់ ជុំវិញករណីឃាតកម្មដ៏សាហាវជាទីបំផុតលើតារាម៉ូដែល Abby Choi អាយុ២៨ឆ្នាំ ជាមួយអ្វីដែលអាជ្ញាធរចោទប្រកាន់ថា គឺជាជម្លោះពាក់ព័ន្ធនឹងទ្រព្យសម្បត្តិជាមួយនឹងគ្រួសារអតីតស្វាមីរបស់នាង។
ករណីឃាតកម្មលើតារាម៉ូដែលល្បីឈ្មោះរបស់ហុងកុង នាង Abby Choi បានក្លាយជារឿងដ៏រន្ធត់បំផុតសម្រាប់មហាជន ដែលកំពុងត្រូវបានជជែកវែកញែកយ៉ាងកក្រើកបណ្តាញទំនាក់ទំនងសង្គម រួមជាមួយអារម្មណ៍តក់ស្លុតលាយឡំនឹងការអាណិតអាសូរដល់តារាស្រីរូបស្រស់រូបនេះផងដែរ។
លោក Supt Alan Chung ដែលជាមន្ត្រីប៉ូលិសបានអះអាងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ថា ប៉ូលិសនៅតែព្យាយាមកំណត់ទីតាំង ដើម្បីស្វែងរកបំណែ.កក្បាលតារាស្រីរូបនេះ បន្ទាប់ពីបំណែ.កអវយវៈមួយចំនួនរបស់នាង ត្រូវបានរកឃើញក្នុងទូទឹកកក ស្ថិតក្នុងភូមិ Lung Mei មានចម្ងាយប្រហែល២៧គីឡូម៉ែត្រពីទីក្រុង Kowloon។ ម៉ាស៊ីនកា.ត់សា.ច់មួយគ្រឿង ខ្សែអគ្គិសនី និងសំលៀកបំពាក់មួយចំនួន ដែលសង្ស័យថា ពាក់ព័ន្ធនឹងករណីឃា.តកម្មនេះ ត្រូវបានរឹបអូសនៅកន្លែងកើតហេតុ។
លោកបន្ថែមថា ឪពុក ម្ដាយ និងបងប្រុសរបស់អតីតស្វាមី Abby Choi ត្រូវបានចាប់ខ្លួន ហើយនឹងត្រូវបានចោទប្រកាន់ពីបទមនុស្សឃា.ត ខណៈកន្លែងលាក់ខ្លួនរបស់អតីតស្វាមីនាង នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
លោក Chung បានថ្លែងថា «យើងជឿថា ជនរងគ្រោះ និងក្រុមគ្រួសារអតីតស្វាមីនាងមានជម្លោះហិរញ្ញវត្ថុ ដែលទាក់ទងនឹងចំនួនទឹកប្រាក់ដ៏ច្រើន ដោយសារតែការមិនពេញចិត្តនឹងរបៀប ដែលជនរងគ្រោះគ្រប់គ្រងទ្រព្យសម្បត្តិដ៏ច្រើនរបស់នាង ដែលបានក្លាយជាហេតុផល ដើម្បីផ្តាច់ជីវិតនាង»។
តារាស្រី Abby Choi ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនជាលើកដំបូងកាលពីថ្ងៃទី២២ ខែកុម្ភៈ នាងត្រូវបានប្រទះឃើញចុងក្រោយដោយបងប្រុសអតីតស្វាមីនាង ដែលធ្វើការជាអ្នកបើកបរផ្ទាល់របស់នាង។ ប៉ុន្តែក្រោយមក ប៉ូលិសក៏បានចោទថា ក្រុមគ្រួសារនេះ បានកុហកបោកប្រាស់អ្នកស៊ើបអង្កេត។ ដោយប៉ូលិសបានបន្ថែមថា ផ្ទះនៅក្នុងភូមិ ដែលគេរកឃើញបំណែកស.ពរបស់ Abby Choi ក្នុងទូរទឹកកក ត្រូវបានជួលកាលពីពេលថ្មីៗនេះ ហើយគ្មានគ្រឿងសង្ហារិមនោះទេ ដោយប៉ូលិសស្នើថា វាត្រូវបានរៀបចំឡើង ដើម្បីយកស.ព Choi ទៅបោះចោលជាបន្តបន្ទាប់។ បន្ថែមលើសពីនេះ ប៉ូលិសបានបញ្ជាក់ចុងក្រោយថា ការស៊ើបអង្កេត រួមទាំងមូលហេតុនៃការស្លា.ប់នៅតែបន្ត។
សូមជម្រាបថា ក្នុងនាមជាតារាម៉ូដែល Abby Choi បានរីករាយនឹងការបង្ហាញខ្លួនជាអន្តរជាតិ ហើយត្រូវបានគេថតរូបនៅក្នុងកម្មវិធី Elie Saab Spring Summer 2023 Haute Couture ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែមុន។ ថ្មីៗនេះនាងក៏បានបង្ហាញខ្លួនជាតារាម៉ូដែលគម្របឌីជីថលសម្រាប់ទស្សនាវដ្ដីប្រណិត L’Officiel Monaco និងបានចូលរួមកម្មវិធី Paris Fashion Week ក្នុងឆ្នាំនេះផងដែរ។
Abby Choi ដែលត្រូវបានគេស្គាល់ថា ជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានអ្នកតាមដានជិត ១០ម៉ឺននាក់នៅលើគណនី Instagram ដែលបង្ហាញពីរូបថតរបស់នាងជាមួយនឹងម៉ាកល្បីៗជាច្រើន នៅក្នុងទីតាំងល្បីៗជាច្រើនដូចជា ទីក្រុងឡុងដ៍ ប៉ារីស និងសៀងហៃ រួមនិងកន្លែងប្រណិត និងល្បីៗនៅក្នុងទីក្រុងហុងកុងផងដែរ។
យោងតាមប្រភពពីសារព័ត៌មាន The Straits Times របស់សិង្ហបុរី ដែលដកស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយហុងកុង បានចេញផ្សាយថា Abby Choi មានកូន២នាក់ជាមួយអតីតស្វាមីនាង ដែលត្រូវបានគេស្គាល់ឈ្មោះថា Alex Kwong។ វាមិនច្បាស់ទេថា នៅពេលណាដែលនាងបានលែងលះជាមួយលោក Kwong ប៉ុន្តែនាងត្រូវបានគេរាយការណ៍ថា បានរៀបការជាមួយប្តីបច្ចុប្បន្នរបស់នាង នៅក្នុងឆ្នាំ ២០១៦។ នាងគឺជាកូនប្រសាររបស់ស្ថាបនិកក្រុមហ៊ុន TamJai Yunnan Mixian ដែលជាសង្វាក់ភោជនីយដ្ឋានក្នុងទីក្រុងហុងកុង ជាមួយប្រតិបត្តិការនៅចិនដីគោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង