Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់កាច់ ក ម៉ូតូយ៉ាងសកម្ម នៅផ្សាររាត្រីទឹកពុះកាស៊ីណូក្រុងប៉ោយប៉ែត

ឃាត់ខ្លួនជនសង្ស័យម្នាក់កាច់ ក ម៉ូតូយ៉ាងសកម្ម នៅផ្សាររាត្រីទឹកពុះកាស៊ីណូក្រុងប៉ោយប៉ែត


ខេត្តបន្ទាយមានជ័យៈ នៅ យប់ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យម្នាក់កាច់ ក ម៉ូតូយ៉ាងសកម្ម នៅផ្សាររាត្រីទឹកពុះកាស៊ីណូក្រុងប៉ោយប៉ែត ត្រូវបានសន្តិសុខផ្សារ ចាប់ខ្លួនបាន បានប្រគល់អោយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្នុងប៉ោយប៉ែត ឋិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់អូជ្រៅក្រុងប៉ោយប៉ែត។

បុរសម្នាក់ខាងលេីគឺធ្លាប់លួច កាច់ ក ម៉ូតូ នៅចំណុចផ្សារាត្រីទឹកពុះប៉ោយប៉ែត ជាច្រេីនលេីក ច្រេីនសារមកហេីយ ទេីបតែមកដល់ពេលនេះ អស់ល័ក្ខ ត្រូវបានសន្តិសុខ នៅផ្សារទឹកពុះចាប់ខ្លួនបានតែម្ដង។
ប្រជាពលរដ្ឋបានឃេីញ បុរសម្នាក់ ខាងលេីធ្វេីរសកម្មភាព កាច់ ក ម៉ូតូ ម៉ាកហុងដា zoomer x ដែលមានស្លាកលេខ សៀមរាប 1AE-6901 ដែលម្ចាស់ ចត ចោល ដេីរទៅចូលផ្សារ ត្រូវបានចោរកាច់ ក ម៉ូតូ នៅពេលនោះ ម្ចាស់ម៉ូតូក៏រត់ទៅ ប្រាប់ សន្តិសុខនៅចំណុចផ្សារាត្រីទឹកពុះប៉ោយប៉ែតថាចោរលួចម៉ូតូរបស់ខ្ញុំទៅបាត់ហើយ នៅពេលនោះក៏បានសន្តិសុខជួយអន្តរាគមន៍ ចាប់ខ្លួនបាន ចោរ ដែល កាច់ ក ម៉ូតូ តែម្ដងតាមភិនភាគ ប្រជាពលរដ្ឋ រៀបរាប់ប្រាប់ រួចហើយសន្តិសុខនៅចំណុចផ្សារទឹកពុះប៉ោយប៉ែត ក៏បានប្រគល់ជនសង្ស័យម្នាក់ ដែល កាត់ ក ម៉ូតូ របស់ប្រជាពលរដ្ឋ ទៅកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង